ជនដៃដល់ម្នាក់ប្រើកាំបិតផ្គាក់កាប់ទៅលេីបុរសម្នាក់បណ្តាលអោយរងរបួលធ្ងន់ត្រូវនគរបាលស្រុកថ្មគោលឃាត់ខ្លួន

ខេត្តបាត់ដំបង ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម នៅថ្ងៃព្រហស្បត្តិ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១២នឹង៥០នាទី នៅចំណុចក្រុមទី១២ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស…

ករណីបុរសម្នាក់ពេលល្ងាចនាំកូន៣នាក់និងប្រពន្ធទៅញុំស្អីហើយបបួលកូនៗថតទុកជាអនុស្សាវរីយ៍ប្រាប់ថាបើបាត់ប៉ាមើលរូបថតនិងទៅ!ស្រាប់តែព្រឹកឡើងរថយន្តបុកស្លាប់…

ភ្នំពេញ:(ពត័​មានបឋម)ករណី​បុរស២នាក់ជិះ​ម៉ូតូ​ម៉ាកBeatត្រូវ​រថយន្ត​ក្រឡុកសុី​ម៉ង់បុក​បណ្តាល​អោយ​ស្លាប់១នាក់​និងរង​របួស​ស្រាល១នាក់ ស្ថិត​ភូមិ​ផ្សារលិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី៣០.មីនា.ឆ្នាំ២០២៣ជនរង​គ្រោះ​អ្នក​ស្លាប់​អាយុ៤០ឆ្នាំ មុខរបរ​ជា​អ្នករក​ត្រី មាន​ស្រុក​កំណើត ម្តុំ​ខាង​ក្រោយ​ផ្សារ​ស្ទឹង​មានជ័យ​ចាស់ មាន​កូន​ស្រី​ចំនួន៣នាក់ តាម​ដំណើរ​រឿង:ហើយ​កាលពីយប់មិញ​បាន​នាំ​កូន​ប្រពន្ធ​ទៅញុំ​ស្អី​រួច​បបួល​គ្នាថត​ប្រាប់​ទុកជា​អនុស្សាវរីយ៍​ពេល​បាត់ប៉ា​មើល​រូបថត​និង​ទៅ ស្រាប់​ព្រឹក​ឡើង​ត្រូវ​រថយន្ត​បុក​ស្លាប់​។​ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចុះទៅ​តាំង​ខាងលើ​ធ្វើ​ការ​វាស់​វែង​រួច ប្រគល់​សាកសព​អោយ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អាសូរណាស់! ក្មេងស្រីចំនួន៥នាក់ លង់ទឹកស្រះ បណ្តាលអោយស្លាប់បាត់បង់ជីវិត នៅស្រុកកំរៀង

បាត់ដំបង៖ យោងតាមផេក អគ្គស្នងការដ្នាននគរបាលជាតិ​ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៧:០០នាទី មានករណីក្មេងស្រីចំនួន០៥ នាក់ លង់ទឹកស្រះបណ្តាលអោយស្លាប់បាត់បង់ជីវិត នៅត្រង់ចំណុចទឹកស្រះក្រុមទី១ ភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។ សមត្ថកិច្ចបានរាយការណ៍អោយដឹងថា ក្មេងស្រីរងគ្រោះទាំង ០៥នាក់ មានឈ្មោះ៖…

ជាងដែក២នាក់ ឆក់ចរន្តអគ្គិសនីបណ្ដាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ នៅស្រុកបាណន់

បាត់ដំបង៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរជាតិ នៅព្រឹកថ្ងៃទី​២៩​ ខែមីនា​ ឆ្នាំ២០២៣​ វេលាម៉ោង ០៨​និង​៣០នាទី​ នៅភូមិដង្គត់ធ្នង់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីឆក់ចរន្តអគ្គិសនីបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់ ។ លោកវរសេនីយ៍ទោ​ សំ​ វីរៈ អធិការនគរបាលស្រុកបាណន់ បានចាត់ឱ្យកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យ…

ករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់ជិះម៉ូតូដួលខ្លួនឯងបណ្តាលអោយស្លាប់ នៅខេត្តកំពត…

កំពត:ករណីគ្រោះថ្នាក់ចរាចរណ៍០១ករណី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៩និង៤៥នាទី មានករណីម៉ូតូដួលខ្លួនឯងមួយកើតឡើង លើផ្លូវជាតិលេខ៤១ ចន្លោះលេខ ៨៣-៨៤ ស្ថិតក្នុងភូមិទួល ឃុំល្បើក ស្រុកឈូក ខេត្តកំពត ដែលមានទិសដៅពីជើងទៅត្បូង។ អ្នកបើកបរម៉ូតូឈ្មោះ ដាន់ អួង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ…

បំបែកសំណុំរឿងក្មេងទំនើងគប់កញ្ចក់រថយន្តនៅស្រុកព្រះស្តេច ឃាត់ខ្លួនជនសង្ស័យ ២នាក់

ព្រៃវែង:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានអោយដឹងថា កាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោងជាង ៩យប់ មានក្មេងទំនើង ២នាក់ បានយកដុំឥដ្ឋគប់កញ្ចក់រថយន្តម៉ាក FUSO សណ្ដោងរ៉ឺម៉ក ពាក់ផ្លាកលេខ ព្រៃវែង 3A-2100 នៅតាមផ្លូវលេខ ៣១២ ចំណុចភូមិពានី…

អាសូរណាស់!បុរសម្នាក់ជិះម៉ូតូវ៉ារថយន្តជ្រុលទៅបុកនិងគោខ្ទាតចូលក្រោមកង់រថយន្តបណ្តាលអោយកិនស្លាប់…

ព្រៃវែង:យោងតាមផេកHoline117បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់ជិះម៉ូតូវ៉ារថយន្តមិនប្រយ័ត្នជ្រុលទៅបុកនឹងគោខ្ទាតចូលក្រោមកង់រថយន្តបណ្តាលអោយកិនស្លាប់ នាវេលាម៉ោង18.30នាទី ថ្ងៃទី២៨.មីនា.ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ១ ភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង ចំណែកសាកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណ

ករណីបុរសម្នាក់បើករថយន្តលឿនខុសផ្លូវជ្រុលទៅបុកដើមត្នោតបណ្តាលអោយក្រឡាប់ម្ចាស់រងរបួសធ្ងន់…

ខេត្តកែប:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកែបបានអោយដឹងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៣:៤៣ នាទី ទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍១ករណីកើតឡើង ដោយបើកបររថយន្តលឿនក្នុងស្ថានភាពខុសផ្លូវជ្រុលទៅបុកដើមត្នោតក្រឡាប់បង្កគ្រោះថ្នាក់ដោយខ្លួនឯង។ ករណីនេះកើតឡើងលើផ្លូវជាតិលេខ ៣៣ ចំណុចខាងកើតស្ថានីយ៍ប្រេងឥន្ធនៈ ហែម រតនា ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ខេត្តកែប បើកបរទិសដៅពីលិចទៅកើត…

ករណីម៉ូតូបុកគ្នាបណ្តាលអោយស្លាប់១នាក់និងរងរបួសធ្ងន់១នាក់ នៅខេត្តបាត់ដំបង…

បាត់ដំបង:នាថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០២៣ វេលាម៉ោង២១:១៥នាទី លើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី០១ ស្ថិតក្នុងភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូហុងដាឌ្រីម (HONDA DREAM) ស៊េរី2014 ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1T-0043…

អាសូរណាស់!ករណីអ្នករុញរទេះលក់ម្ជួរនិងម៉ូតូបណ្តាលអោយស្លាប់១នាក់រងរបួសធ្ងន់១នាក់ នៅខេត្តសៀមរាប…

សៀមរាប:(ពត័មានបឋម)ករណីគ្រោះថ្នាក់ចរាចរណ៍រវាងអ្នករុញរទេះលក់ម្ជួរនិងម៉ូតូបណ្តាលអោយស្លាប់១នាក់រងរបួសធ្ងន់១នាក់ ស្ថិតភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប នាវេលាម៉ោង៥.៣០នាទីល្ងាចថ្ងៃទី២៧.មីនា.ឆ្នាំ២០២៣ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅទីតាំងខាងលើធ្វើការវាស់វែងរួច ប្រគល់សាកសពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី