ព័ត៌មានជាតិ

ករណីម៉ូតូបុកគ្នាបណ្តាលអោយស្លាប់១នាក់និងរងរបួសធ្ងន់១នាក់ នៅខេត្តបាត់ដំបង…

បាត់ដំបង:នាថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០២៣ វេលាម៉ោង២១:១៥នាទី លើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី០១ ស្ថិតក្នុងភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូហុងដាឌ្រីម (HONDA DREAM) ស៊េរី2014 ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1T-0043 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និង ម៉ូតូហុងដាឌ្រីម (HONDA DREAM) ស៊េរី1997 ពណ៌ខ្មៅ គ្មាន ផ្លាកលេខបើកបរដោយឈ្មោះ អ៊ូ ធៀប ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
+ហេតុការណ៍ខាងលើ បណ្តាលឱ្យភាគី អ្នកបើកបរម៉ូតូហុងដាឌ្រីម (HONDA DREAM) ស៊េរី 2014 ស្លាប់នៅហ្នឹងកន្លែងកើតហេតុ និងអ្នកបើកបរម៉ូតូហុងដាឌ្រីម ស៊េរី1997 រងរបួសធ្ងន់បាក់ជើងខាងស្ដាំ ខូចខាតម៉ូតូចំនួន 02គ្រឿងធ្ងន់ ។
+តាមការពិនិត្យកន្លែងកើតហេតុ គឺម៉ូតូហុងដាឌ្រីម (HONDA DREAM) ស៊េរី 1997 បើកបរឆ្លងផ្លូវពីទិសខាងត្បូង ទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូហុងដាឌ្រីម (HONDA DREAM) ស៊េរី 2014 ធ្វើដំណើរពីទិសខាងកើតទៅលិចក្នុងល្បឿនលឿនបានបុកចំហៀងខាងស្តាំពេញទំហឹងតែម្តង ។
+ករណីនេះ ជំនាញស្រុកបានប្រគល់ឲ្យជំនាញការិយាល័យខេត្តចាត់ចែងតាមនីតិវិធី ចំណែកសាកសពជំនាញការិយាល័យខេត្តបានយកទៅតម្កល់ទុកនៅវត្តដំរីសក្នុងខេត្តបាត់ដំបងដើម្បីស្វែងរកក្រុមគ្រួសាររបស់សាកសព ។

មតិយោបល់