ព័ត៌មានជាតិ

ករណីបុរសម្នាក់បើករថយន្តលឿនខុសផ្លូវជ្រុលទៅបុកដើមត្នោតបណ្តាលអោយក្រឡាប់ម្ចាស់រងរបួសធ្ងន់…

ខេត្តកែប:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកែបបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៣:៤៣ នាទី ទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍១ករណីកើតឡើង ដោយបើកបររថយន្តលឿនក្នុងស្ថានភាពខុសផ្លូវជ្រុលទៅបុកដើមត្នោតក្រឡាប់បង្កគ្រោះថ្នាក់ដោយខ្លួនឯង។

ករណីនេះកើតឡើងលើផ្លូវជាតិលេខ ៣៣ ចំណុចខាងកើតស្ថានីយ៍ប្រេងឥន្ធន: ហែម រតនា ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុក
ដំណាក់ចង្អើរ ខេត្តកែប បើកបរទិសដៅពីលិចទៅកើត រថយន្តម៉ាកកាម៉េរី ហាយព្រីត ពាក់ផ្លាកលេខ 2Q-1155 ពណ៌ទឹកប្រាក់។

ហេតុការណ៍ខាងលើបណ្តាលឲ្យអ្នកបើកបររថយន្ត ឈ្មោះ ជួប វាសនា ភេទប្រុស អាយុ ២៩ឆ្នាំ ស្រុកកំណើត ភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត រងរបួសធ្ងន់ និងត្រូវបានកម្លាំងសមត្ថកិច្ចយើងសហការបញ្ជូនតាមរថយន្តមណ្ឌលសុខភាពឃុំពងទឹក ទៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ចំណែកវត្ថុតាង(រថយន្ត)កម្លាំងសមត្ថកិច្ចបានស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រ

មតិយោបល់