ព័ត៌មានសេដ្ឋកិច្ច

ឡាវ មានសមុទ្រជាលើកដំបូងបង្អស់ ក្រោយកម្ពុជា បើកផ្លូវគោក-ផ្លូវទឹក ឲ្យឆ្លងកាត់

កម្ពុជា នឹងបើកឲ្យឡាវប្រើប្រាស់ផ្លូវគមនាគមន៍ និងកំពង់ផែកម្ពុជា ក្នុងការដឹកជញ្ជូនទំនិញនាំចេញ ដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ នេះបើយោងតាមគេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន ចេញផ្សាយកាលពីពេលថ្មីៗនេះ។

លើសពីនេះទៅទៀត កម្ពុជា នឹងឡាវ បានឯកភាពគ្នារួចមកហើយ លើកិច្ចសហប្រតិបត្តិការបើកច្រកទ្វារអន្តរជាតិរវាងប្រទេសទាំងពីរ នៅណងនុឃឿន-ត្រពាំងគ្រៀល ដែលនឹងសម្ពោធនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៧ ហើយនឹងសហការគ្នាលើវិស័យថាមពល។

កម្ពុជា ក៏បានគាំទ្រប្រទេសឡាវ ក្នុងការកសាងទំនប់វារីអគ្គិសនីដនសាហុង ហើយឡាវក៏បានសន្យាលក់ថាមពលអគ្គិសនីតម្លៃថោកសមរម្យ មកឲ្យកម្ពុជា ដើម្បីអភិវឌ្ឍន៍ខេត្តមួយចំនួននៅតាមព្រំដែន។

លោកស្រី Pany Yathotou ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក៏បានកោតសរសើរ និងអរគុណចំពោះសម្តេចតេជោ ដែលមានពង្រឹងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ រួមទាំងវិស័យការទូត សេដ្ឋកិច្ច និងនយោបាយ។

គួរបញ្ជាក់ដែរថា ប្រទេសទាំងពីរក៏មានការផ្តល់អាហារូបករណ៍ដល់និស្សិត ដែលពីមុនមានចំនួនតែ ១០នាក់ ក្នុង១ឆ្នាំ ឡើងដល់ ១៥នាក់ក្នុង១ឆ្នាំ និងសម្រេចតម្លើងតម្លៃអាហារូបករណ៍ពី ១៥០ដុល្លារ មក ១៨០ដុល្លារអាមេរិកក្នុង១ខែ៕

15195811_607784686072542_9015276909192847226_o 302

មតិយោបល់