ហាក់ដូចជាប្លែកបន្តិច នៅពេលដែលទទួលបានដំណឹងថា ខ្សែជីវិតតារាចម្រៀង រាជ បុរី នឹងបង្ហាញក្នុងខ្សែភាពយន្តមួយ ខណៈដែល ម្ចាស់ខ្លួន បានលាចាកលោកនេះ ក្នុងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅប៉ោយប៉ែតនោះ ។
បើតាមលោក ហ៊ួរ សុផល ដែលជាម្ចាស់ផលិតកម្មក្លាសិក បានឲ្យដឹងថាក្នុងពេលឆាប់ៗខាងមុខនេះលោកអ្នកនឹងបានជួបជាមួយវត្តមានរបស់លោករាជ បុរី ថ្មីនៅក្នុងខ្សែភាពយន្តរបស់គាត់ដែលដឹកនាំសម្តងដោយលោកផ្ទាល់តែម្តង។
ម្ចាស់ផលិតកម្មខាងលើ បានឲ្យដឹងបន្តទៀតថាភាពយន្តដែលទាក់ទងជីវិតខ្លះរបស់គាត់មុនពេលគាត់ក្រឡាប់ឡានស្លាប់នៅក្រុងប៉ោយប៉ែតហើយក៏ការចូលរួមសម្តែងពីតារាល្បីៗជាច្រើនរូបនឹងតារាហ្វេសប៊ុកជាច្រើនរូបដែលបានចូលរួមសម្តែងនៅក្នុងសាច់រឿងនេះ ។ ទោះជាយ៉ាងណា ម្ចាស់ផលិតកម្មខាងលើ មិនបានបញ្ជាក់ពីឈ្មោះ ខ្សែភាពយន្ត និង ថ្ងៃកំណត់ នៃការបើកឆាក ឬសម្ពោធ ភាពយន្តទាក់ទងនឹងខ្សែជីវិត តារាចម្រៀង រាជ បុរី នៅឡើយ។
បញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី១៦ ខែមេសា តារាចម្រៀងនិងជាតារាសម្ដែងល្បីឈ្មោះគួរសមនៅក្នុងផលិតកម្មក្លាស៊ិក លោក រាជ បុរី បានទទួលមរណភាព បន្ទាប់ពីលោកបានជួបឧបទ្ទវហេតុក្រឡាប់រថយន្តដ៏រន្ធត់មួយក្នុងពេលធ្វើដំណើរ នៅប៉ៅយប៉ែត៕
មតិយោបល់