គម្រោងស្ពានអាកាសចោមចៅ អាចនឹងចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៧ខាងមុខនេះ ដែលគម្រោងនេះស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍ក្នុងឆ្នាំ ២០១៧។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានជាតិ។
រដ្ឋបាលរាជធានីភ្នំពេញ កំពុងសិក្សាពីប្លង់នៃស្ពានអាកាសចោមចៅ ដែលមាន ៣ជម្រើសផ្សេងគ្នា ដើម្បីសម្រួលដល់ច្រកចេញចូលរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរ។
ស្ពានអាកាសនៅរង្វង់ចោមចៅ នឹងជួយដោះស្រាយបញ្ហាកកស្ទះចរាចរ ដែលកើតមានជាប្រចាំ រំខានដល់ការធ្វើដំណើរទៅមកនៅលើផ្លូវជាតិលេខ ៣ និងលេខ ៤។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន រាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៤ គឺស្ពានអាកាសតិចណូ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសពេទ្យលោកសង្ឃ និងស្ពានអាកាសស្ទឹងមានជ័យ ហើយស្ពានអាកាសផ្សារដីហុយ កំពុងសាងសង់។
គំរូប្លង់ទាំង ៣ជម្រើស នៅខាងក្រោម៖
មតិយោបល់