ព័ត៌មានសេដ្ឋកិច្ច

SCG ដាក់បង្ហាញជាផ្លូវការនូវ ផលិតផលស៊ីម៉ង់ត៍ប្រកបដោយភាពច្នៃប្រឌិតចុងក្រោយបំផុត

ក្រុមហ៊ុន SCG ជាក្រុមហ៊ុនឈានមុខគេប្រចាំនៅតំបន់អាស៊ាន បានចាប់ផ្តើមដាក់ចេញនូវ ផលិតផលស៊ីម៉ង់ត៍ប្រកបដោយភាពច្នៃប្រឌិតដ៏ថ្មីស្រឡាង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា។

«K Cement Super Plastering» គឺជាស៊ីម៉ងត៍ដំបូងគេបង្អស់ដែលទម្ងន់ត្រឹមតែ​ ៤០ គីឡូក្រាមប៉ុណ្ណោះ ជាមួយនឹងកម្រិតដង់ស៊ីតេខ្ពស់ជាងស៊ីម៉ងត៍ធម្មតា ស៊ីម៉ងត៍បែបថ្មីនិងទំនើបនេះ នឹងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនក្នុងការសន្សំសំចៃលើការចំណាយ និងធ្វើឲ្យដំណើរការកាន់តែល្អប្រសើរជាងមុន។

សម្រាប់ការដាក់បង្ហាញនូវផលិតផល K Cement Super Plastering នៅក្នុងទីផ្សារកម្ពុជាគឺជាប្រភេទផលិតផលច្នៃប្រឌិតដ៏ថ្មីមួយ នៅក្នុងទីផ្សារដែលផ្តល់ជូនអ្នកនូវអត្ថប្រយោជន៍ និងការសន្សំប្រាក់កាន់តែច្រើន និងមានលក្ខណ:ពិសេសៗជាច្រើនដូជា សម្រាប់ស៊ីម៉ង់ត៍ Super K Cement Plastering ចំនួន ១ តោនអាចបូកចំណេញ ២៥ភាគរយច្រើនជាងស៊ីម៉ងត៍បូកធម្មតា ដោយមិនមានស្នាមប្រឡាក់ មានភាពងាយស្រួលបូក មានស្រទាប់ល្អរលោង បាវវេចខ្ចប់ត្រឹមទម្ងន់ ៤០គីឡូ ស៊ីម៉ង់សម្រាប់បូកលាយជាមួយឥដ្ឋ និងជញ្ជាំង ទាំងសម្រាប់ជញ្ជាំងឥដ្ឋរឹងនិងឥដ្ឋប្រហោង មានការវេចខ្ចប់ជាមួយបាវប្លាស្ទិកដែលធន់នឹងការសឹករេចរឹល និងការការពារសំណើមជាអតិបរមាដែលអាចរក្សាគុណភាពស៊ីម៉ង់ត៍បានល្អ។

លោក Somwang Manpimonchai នាយកក្រុមហ៊ុន SCG ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ស៊ីម៉ងត៍ K Cement Super Plastering គឺស៊ីម៉ងត៍ទំនើបដំបូងគេបង្អស់ សម្រាប់ប្រទេសកម្ពុជា ដោយសារវាមានដង់ស៊ីតេខ្ពស់ជាងស៊ីម៉ងត៍ធម្មតា ដែលមានន័យថាប្រភេទស៊ីម៉ងត៍នេះគឺធ្វើឡើងដើម្បីជំនួសឱ្យការប្រើរូបមន្ត ៥០គីឡូក្រាម ដូច្នេះអ្នកប្រើអាចធ្វើការបូក ឬការងារសំណង់ផ្សេងៗដូចគ្នាបានជាមួយប្រភេទវេចខ្ចប់ថ្មីគឺត្រឹមតែ ៤០គីឡូក្រាមប៉ុណ្ណោះ។

ផលិតផលស៊ីម៉ងត៍ទំនើបនេះអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ និងម្ចាស់ផ្ទះទទួលបានគុណភាពល្អដូចគ្នានិងមានក្នុងតម្លៃធូរថ្លៃ ហើយជាមួយគ្នានេះដែរ សម្រាប់ការវេចខ្ចប់ថ្មីនេះគឺវាកាន់តែស្រាលដូច្នេះក៏មានន័យថាការងារក៏កាន់តែធូរស្រាលជាងមុនសម្រាប់អ្នកម៉ៅការសំណង់ និងមានការសន្សំសំចៃសម្រាប់ម្ចាស់ផ្ទះផងដែរ។

ក្រៅពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្រុមហ៊ុន SCG យល់ថាការអភិវឌ្ឍន៍ធនធានមនុស្សគឺជាផ្នែកមួយដ៏សំខាន់បំផុតនៃការអភិវឌ្ឍប្រទេស។ ក្រុមហ៊ុនក៏បានផ្តល់ជូននូវសកម្មភាពផ្សេងៗនៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) ទាក់ទងនឹងការអភិវឌ្ឍន៍មនុស្សដូចជា «កម្មវិធីសិក្សារបស់អ្នកម៉ៅការសំណង់» ក្នុងគោលបំណងចែករំលែកចំណេះដឹងនិងជំនាញផ្នែកសាងសង់រវាងអ្នកម៉ៅការដោយផ្តល់ជូននូវការហ្វឹកហាត់យ៉ាងហ្មត់ចត់ដោយមិនចាំបាច់បង់ថ្លៃសាលា។

កម្មវិធីនេះគឺជាកិច្ចសហការរវាងវិទ្យាស្ថាននិងវិទ្យាស្ថានវិជ្ជាជីវ:ឈានមុខគេដូចជាវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជានិងវិទ្យាស្ថានអភិវឌ្ឍន៍ជំនាញកម្ពុជា – ថៃ (CTSDI) ។ ក្រុមហ៊ុន SCGយល់ច្បាស់អំពីសារ:សំខាន់នៃការអភិវឌ្ឍន៍ធនធានមនុស្សនិងអនាគតរបស់ពួកគេដែលជំរុញឱ្យក្រុមហ៊ុនSCGផ្តួចផ្តើមនិងដឹកនាំសកម្មភាពសហគមន៍ដែលមានអត្ថប្រយោជន៍ជាច្រើនទៀតនៅជុំវិញតំបន់ផលិតកម្មលំដាប់ពិភពលោក៕

មតិយោបល់