ព័ត៌មានសេដ្ឋកិច្ច

ស្ពានអាកាសផ្សារដីហុយ ស្ថាបនាសម្រេចបាន ៣០ភាគរយ គ្រោងបញ្ចប់ក្នុងខែធ្នូ ឆ្នាំ២០១៧

ស្ពានអាកាសផ្សារដីហុយ ស្ថាបនាសម្រេចបានប្រមាណជា ៣០ភាគរយហើយ គិតមកទល់ពេលនេះ បន្ទាប់ពីបានបើកការដ្ឋានសាងសង់ កាលពីចុងខែសីហាកន្លងមក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

ការអនុវត្តការងារនៅក្នុងការដ្ឋានទាំងមូល សម្រេចបានប្រមាណ ៣០ភាគរយ ដោយអ្នកជំនាញកំពុងតែចាក់តម្លើងសសរស្ពាន ចាក់ជើងតាង និងចាក់ពុម្ព សសរបេតុងស្ពាន។

គម្រោងសាងសង់ស្ពានអាកាសនេះ មានប្រវែង ៩០៥ម៉ែត្រ ទទឹង ១៦.៦ម៉ែត្រ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅខែធ្នូ ឆ្នាំ ២០១៧ខាងមុខនេះ។

ស្ពានអាកាសស្តុបផ្សារដីហុយ ស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ ជាគម្រោងហិរញ្ញប្បទានរបស់ប្រទេសចិន និងទទួលបានសិទ្ធិសាងសង់ដោយក្រុមហ៊ុនសៀងហៃ ហើយត្រួតពិនិត្យបច្ចេកទេសដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន រាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៤ គឺស្ពានអាកាសតិចណូ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសពេទ្យលោកសង្ឃ និងស្ពានអាកាសស្ទឹងមានជ័យ ហើយស្ពានអាកាសចោមចៅ គ្រោងនឹងសាងសង់ក្នុងពេលឆាប់ៗខាងមុខ៕

15219623_351109368583878_2433546609049732690_n 15326355_351109328583882_8082915035270231347_nphoto_2016-10-05_15-53-24 %e1%9e%9f%e1%9f%92%e1%9e%96%e1%9e%b6%e1%9e%93%e1%9e%a2%e1%9e%b6%e1%9e%80%e1%9e%b6%e1%9e%9f%e1%9e%95%e1%9f%92%e1%9e%9f%e1%9e%b6%e1%9e%9a%e1%9e%8a%e1%9e%b8%e1%9e%a0%e1%9e%bb%e1%9e%99

មតិយោបល់