កីឡាដ្ឋាន សៀមរាប ដែលគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ១០លានដុល្លារអាមេរិក អាចនឹងលេចរូបរាងឡើង ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងនៅក្នុងសិក្ខាសាលាជាតិលើកទីមួយ ស្តីពីកីឡាទេសចរណ៍ ដែលប្រារព្ធធ្វើឡើងកាលពីពេលថ្មីៗនេះ។
លោកបានបន្តថា កីឡាដ្ឋាននេះ នឹងក្លាយជាកីឡាដ្ឋានស្តង់ដារ ដែលអាចផ្ទុកមនុស្សបានចាប់ពី ២ ទៅ ៣ម៉ឺននាក់ ដែលបច្ចុប្បន្ន លោកកំពុងតែពិភាក្សាជាមួយ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
គម្រោងនេះ ក៏អាចបង្កើនភាពទាក់ទាញ ភ្ញៀវទេសចរណ៍ឲ្យបានកាន់តែច្រើន និងធ្វើឲ្យខេត្តសៀមរាប កាន់តែមានសក្តានុពល។
គួរបញ្ជាក់ដែរថា កីឡាទេសចរណ៍ ជាសកម្មភាពកីឡាទាក់ទងតំបន់ធម្មជាតិ ឬជាព្រឹត្តិការណ៍កីឡា ដែលមានការរៀបចំឡើងដូចជា Olympic, Asian Game, SEA Game, World Cup -ល- ហើយព្រឹត្តិការណ៍កីឡានេះ ពិតជាកត្តាបង្កើតនូវកិត្តិនាមដល់ប្រទេសជាម្ចាស់ផ្ទះ៕
ប្រភពរូបភាព៖ ហ្វេសប៊ុក នាគរាជ
មតិយោបល់