ព័ត៌មានសេដ្ឋកិច្ច

ចិន នឹងជម្រុញក្រុមហ៊ុន Alibaba របស់ Jack MA មកវិនិយោគផលិតផលទេសចរណ៍ នៅកម្ពុជា

លោក Zhang Xiaoqin អភិបាលរងនៃតំបន់ពិសេស ក្វាងស៊ី បានឲ្យដឹងថា ភាគីក្វាងស៊ី នឹងជម្រុញឲ្យក្រុមហ៊ុន Alibaba មកសិក្សា និងវិនិយោគផលិតផលទេសចរណ៍នៅកម្ពុជា ឲ្យបានឆាប់រហ័ស។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបសវនាការជាមួយលោក Zhang Xiaoqin ក្នុងឱកាសពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន ឆ្នាំ ២០១៦ នៅក្នុងទីក្រុង Guilin នៃតំបន់ពិសេសក្វាងស៊ី ប្រទេសចិន ហើយកម្ពុជា ក៏ទទួលបានការកោតសរសើរ ចំពោះយុទ្ធសាស្រ្តត្រៀមទទួលភ្ញៀវទេសចរចិន (China Ready)។

លើសពីនេះទៅទៀត ភាគីទាំងពីរ បានឯកភាពពង្រីកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ចិន អាស៊ាន ដើម្បីទាក់ទាញវិនិយោគិន និងប្រតិបត្តិករទេសចរ ឲ្យមកចូលរួមកាន់តែច្រើន។

គួរជម្រាបផងដែរថា ចិន នឹងបង្កើនជើងហោះហើរពី ក្វាងស៊ីមកកម្ពុជាឲ្យកាន់តែច្រើន និងជម្រុញការតភ្ជាប់តាមផ្លូវអាកាសពី តំបន់ទេសចរណ៍កូលឹង មកកម្ពុជាផងដែរ៕

14720577_1133346656760145_7835191228967772238_n jack-ma-reuters

មតិយោបល់