ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆ្កឹះសោបន្ទប់ប្រជាពលរដ្ឋដើម្បីលួចទ្រព្យសម្បត្តិមិនបានសម្រេច កាលពីវេលាម៉ោង១១ រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្រុមទី២ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើនេះមានឈ្មោះ ស៊ីម រ៉ាវុទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅក្នុងវត្តសំរោងអណ្តែក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយមានស្រុកកំណើតស្ថិតនៅភូមិរាមអណ្តែត ឃុំតាយិង ស្រុកគិរីវង់ ខេត្តតាកែវ។
សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុជនសង្ស័យកំពុងតែឆ្កឹះសោបន្ទប់ចូលត្រូវប្រជាពលរដ្ឋឃើញស្រែក ឆោឡោផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី កំពុងតែល្បាតឃើញក៏ឃាត់ខ្លួនតែម្តង។
បច្ចុប្បន្ននេះជនសង្ស័យវត្ថុតាងសមត្ថកិច្ចយកមកប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននរគបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់