នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៦ខាងមុខនេះ មន្ទីរពេទ្យជោរៃភ្នំពេញ នឹងធ្វើការពិនិត្យ ព្យាបាលជម្ងឺស្ពោតឆ្អឹង និងសឹកសន្លាក់ រួមទាំងផ្តល់ថ្នាំជូនពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់មន្ទីរពេទ្យជោរៃភ្នំពេញ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
កម្មវិធីមនុស្សធម៌នេះ គឺផ្តល់ជូនអ្នកជម្ងឺថ្មី ដែលបានមកចុះឈ្មោះ ៥០នាក់ដំបូង ពិនិត្យ និងព្យាបាលដោយលោកបណ្ឌិត ង្វៀន ឌិញខា អ្នកឯកទេសជម្ងឺសន្លាក់-ឆ្អឹង មកពីមន្ទីរពេទ្យជោរៃទីក្រុងហូជីមិញ។
ក្រុមហ៊ុនឱសថ DHG Pharma ក៏បានចូលរួមសហការជាមួយមន្ទីរពេទ្យជោរៃភ្នំពេញ ក្នុងការលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋកម្ពុជា ឲ្យថែទាំសុខភាពប្រកបដោយគុណភាព និងយល់កាន់តែច្បាស់ពីសារៈសំខាន់នៃការថែទាំសុខភាព។
គួរបញ្ជាក់ដែរថា នៅខែមករា ឆ្នាំ ២០១៧ខាងមុខនេះ មន្ទីរពេទ្យជោរៃភ្នំពេញ ក៏មានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជម្ងឺទឹកនោមផ្អែមផងដែរ៕
មតិយោបល់