មួយរយៈធំមកហើយ ដែលលោកតាព្រឹទ្ធាចារ្យល្ខោនខោលលោក យិត សារិន (ហៅ គ្រូ-ស ឬស្វា-ស) មានអាយុ៩២ឆ្នាំ ដែលអ្នកណាក៏ស្គាល់ថាជាគ្រូសិល្បៈផ្នែកល្ខោនខោល បានធ្លាក់ខ្លួនឈឺ។ យ៉ាងណាមិញជំងឺរបស់លោកកាន់តែដាបជាងមុន ក្នុងប៉ុន្មានថ្ងៃនេះ។
លោកគឺជាអ្នកឯកទេសផ្នែកសំដែងតួ“ស្វា” ដោយធ្លាប់រាំសំដែងនៅក្នុងព្រះបរមរាជវាំង នាសម័យសង្គមរាស្ត្រនិយម ក្នុងរជ្ជកាលព្រះមហាក្សត្រីយានី ស៊ីសុវត្ថិកុសុមៈនារីរ័ត្ន សិរីវឌ្ឍនា និងជាគ្រូបង្ហាត់សិល្បៈផ្នែកល្ខោនខោលនៅក្នុងព្រះបរមរាជវាំង និងសាលាមធ្យមវិចិត្រសិល្បៈនាមុនពេលលោកចាស់ទ្រុឌទ្រម។
មកទល់ពេលនេះ បើទោះជាលោកទទួលបានជំនួយពីសប្បុរសជន ប៉ុន្តែជំងឺជរា និងជំងឺរលាកថ្លើមធ្ងន់ធ្ងររបស់លោក នៅបន្តត្រូវការព្យាបាលបន្ថែមទៀត បន្ទាប់ពី លោកត្រូវដឹកបញ្ជូនទៅមន្ទីរពេទ្យក្នុងប្រទេសថៃ។ ប្រភពពីតារាសិល្បៈដែលបានផ្ដល់ជំនួយឲ្យលោកបានអះអាងថាលោកសាស្រ្តាចារ្យកាន់តែដាបជាងមុន ទើបអ្នកសិល្បៈច្រើនឡើងជាងមុនបានរៃអង្គាសថវិការគ្នាជួយដើម្បីជួយសម្រួលដល់ការចំណាយរបស់លោកនៅក្នុងមន្ទីរពេទ្យថៃ៕
មតិយោបល់