Post News Media ព័ត៌មានសេដ្ឋកិច្ច សាឡាង ២ នឹងដា...

សាឡាង ២ នឹងដាក់ឲ្យប្រើប្រាស់ឥតគិតថ្លៃ នៅពេលជួសជុលស្ពានជ្រោយចង្វារចាស់

សាឡាង ២ នឹងត្រូវដាក់ឲ្យប្រជាជនប្រើប្រាស់ នៅពេលគម្រោងជួសជុលស្ពានជ្រោយចង្វារចាស់ ចាប់ផ្តើមនៅខែ មករា ឆ្នាំ ២០១៧ខាងមុខនេះ ដោយគ្មានការពន្យារពេលនោះឡើយ។ នេះបើយោងតាមការឲ្យដឹងពីលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅព្រឹកនេះ។

ដោយការជួសជុលស្ពាន នឹងចំណាយពេលប្រមាណ ២២ខែ ក្រសួងនឹងដាក់សាឡាង ២ ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ងាយស្រួលប្រជាពលរដ្ឋឆ្លងទៅឆ្លងមក

ស្ពានជ្រោយចង្វារចាស់ គ្រោងនឹងចំណាយប្រមាណ ៣០លានដុល្លារអាមេរិក និងបិទចរាចរណ៍ ២ឆ្នាំ ដើម្បីចាប់ផ្តើមជួសជុលឡើងវិញ នៅខែ មករា ឆ្នាំ ២០១៧ខាងមុខនេះ។

បច្ចុប្បន្ន ស្ពានជ្រោយចង្វារចាស់ មានសភាពចាស់ទ្រុឌទ្រោម ដែលទទួលរងនូវការខូចខាត ទាមទារឲ្យមានការជួសជុលឡើងវិញ​ ដោយតម្រូវឲ្យបិទចរាចរណ៍ឆ្លងកាត់ទាំងស្រុង ដើម្បីបង្កភាពងាយស្រួលដល់ការអនុវត្តគម្រោងជួសជុល៕

Loading...