ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា នឹងមានស្លាកលេខឡាន អាចរើសជាអក្សរ+លេខ តម្លៃរាប់សែនដុល្លារ

កម្ពុជា នឹងមានស្លាកលេខឡាន ដែលប្រជាពលរដ្ឋអាចដាក់ឈ្មោះទៅតាមចំណង់ចិត្តជា អក្សរ លាយជាមួយលេខ ដែលអាចនឹងមានតម្លៃរាប់សែនដុល្លារផងដែរ។ នេះបើយោងតាមការឲ្យដឹងពីលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកបន្តថា ស្លាកលេខឡាននេះ អាចនឹងមាន ៨ខ្ទង់ អាចដាក់អក្សរ លាយជាមួយ លេខ ដោយស្លាកលេខនេះ នឹងត្រូវដាក់ដេញថ្លៃ អាចនឹងមានតម្លៃរាប់សែនដុល្លារអាមេរិក។

លើសពីនេះទៅទៀត ស្លាកលេខនេះ មិនអាចក្លែងបន្លំបានទេ ហើយអាចផ្ទេរសិទ្ធិតកូនតចៅ ប្រើអស់មួយជីវិតថែមទៀតផង។

ស្លាកលេខថ្មី នឹងមានអ៊ុតភ្ជាប់ QR Code ជាមួយ មិនអាចមានការក្លែងបន្លំបានទេ ហើយវាមានផ្ទុកទិន្នន័យព័ត៌មានរបស់ម៉ូតូ ឡានថែមទៀតផង។

គួរបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រហូតមកដល់ឆ្នាំ ២០១៦នេះ រថយន្តចុះបញ្ជីសរុប មានប្រមាណ ៥សែនគ្រឿង និងម៉ូតូចុះបញ្ជីសរុបមានប្រមាណ ៣លានគ្រឿង៕

មតិយោបល់