ព័ត៌មានសេដ្ឋកិច្ច

ជប៉ុន គ្រោងបង្កើតរោងចក្រផលិតទឹកស្អាត នៅក្រុងតាខ្មៅ

រាជរដ្ឋាភិបាលជប៉ុន គ្រោងនឹងបង្កើតរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត នៅក្រុងតាខ្មៅ សម្រាប់ផ្គត់ផ្គង់សង្កាត់ចំនួន ៦។ នេះបើយោងតាមការឲ្យដឹងកាលពីម្សិលមិញនេះ ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

គម្រោងជំនួយថ្មីនេះ ត្រូវបានដាក់ទុនវិនិយោគជាមួយ ក្រុមហ៊ុនជប៉ុនមួយ ហៅថា ក្រុមហ៊ុន Special Purpose Company មានកាតព្វកិច្ចសាងសង់ ប្រតិបត្តិការ និងថែរក្សា។

គម្រោងនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២០ ដោយយកប្រភពទឹកពីទន្លេបាសាក់ មានសមត្ថភាពផលិតជាបណ្តើរៗរហូតបាន ៣ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ ២០៣០។

បន្ទាប់ពីដំណើរការបានរយៈពេល ១០ឆ្នាំ ជប៉ុន នឹងប្រគល់ឲ្យភាគីកម្ពុជា ជាអ្នកប្រតិបត្តិការវិញ។

យ៉ាងណាមិញ កម្ពុជា ក៏បានស្នើដល់ភាគីជប៉ុន ឲ្យចាប់ផ្តើមដំណើរការភ្លាម មានសមត្ថភាពផលិតឲ្យបាន ៣ម៉ឺនម៉ែត្រតែម្តង ហើយផ្គត់ផ្គង់ក្នុងតម្លៃថោកជាង តម្លៃលក់រាយបច្ចុប្បន្នផងដែរ៕

មតិយោបល់