ព័ត៌មានសេដ្ឋកិច្ច

ស្លាកលេខពិសេសសម្រាប់រថយន្តធុនស្រាល មានតម្លៃខ្ពស់បំផុតត្រឹម ២០លានរៀល

ស្លាកលេខពិសេសសម្រាប់រថយន្តគ្រួសារ និងរថយន្តធុនស្រាល មានតម្លៃខ្ពស់បំផុតត្រឹម ២០លានរៀល។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

តម្លៃលក់ ក៏មានការផ្លាស់ប្តូរទៅតាមតំបន់ នឹងលក្ខណ:ពិសេសនៃលេខ ដូចជាលេខការ៉េ មានលេខ ១៦៨នៅខាងចុង លេខទាំងបួនខ្ទង់ជាលេខរៀងគ្នាតាមលំដាប់ឡើង -ល-។

យ៉ាងណាមិញ លេខធម្មតា គឺមិនគិតថ្លៃនោះទេ សម្រាប់ស៊េរីលេខចុះបញ្ជីបច្ចុប្បន្នភាព។

កម្ពុជា នឹងមានស្លាកលេខឡាន ដែលប្រជាពលរដ្ឋអាចដាក់ឈ្មោះទៅតាមចំណង់ចិត្តជា អក្សរ លាយជាមួយលេខ ដែលអាចនឹងមានតម្លៃរាប់សែនដុល្លារផងដែរ។ នេះបើយោងតាមការឲ្យដឹងកាលពីពេលថ្មីៗនេះ ពីលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកបន្តថា ស្លាកលេខឡាននេះ អាចនឹងមាន ៨ខ្ទង់ អាចដាក់អក្សរ លាយជាមួយ លេខ ដោយស្លាកលេខនេះ នឹងត្រូវដាក់ដេញថ្លៃ អាចនឹងមានតម្លៃរាប់សែនដុល្លារអាមេរិក។

គួរបញ្ជាក់ដែរថា ស្លាកលេខនេះ មិនអាចក្លែងបន្លំបានទេ ហើយអាចផ្ទេរសិទ្ធិតកូនតចៅ ប្រើអស់មួយជីវិតថែមទៀតផង៕

ទិញស្លាកលេខតាមប្រព័ន្ធអនឡាញ៖ //vehicle.mpwt.gov.kh/


មតិយោបល់