D.I. Riviera’s Two Towers ត្រូវបានវិនិយោគដោយក្រុមហ៊ុន Friendship International Development Limited សហការជាមួយក្រុមហ៊ុន Jixiang Investment Cambo Co. Ltd។
D.I. Riviera ជាអគារខុនដូដែលសាងសង់ ចំនួន៥អគារ ហើយអគារ A, B មានកម្ពស់ ៣៣ ជាន់ និង អគារ C, D, E មានកម្ពស់ ៤២ ជាន់ដែលមានខុនដូសរុបចំនួន ១៣០០ យូនីត។
យោងតាមកិច្ចសំភាសន៍រវាង Post Real Estate និង បុគ្គលិកផ្នែកលក់របស់គម្រោង D.I. Riviera បានឲ្យដឹងថា បច្ចុប្បន្ន អគារ ២ នៃគម្រោងបានសាងសង់ជិតរួចរាល់ហើយ ដោយក្នុងនោះអគារមួយនៃគម្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ និង មួយទៀតបញ្ចប់នៅចុងឆ្នាំ ២០១៧នេះ។
កញ្ញាបានបន្ថែមទៀតថា ក្រោយបញ្ចប់ការសាងសង់ក្រុមហ៊ុននឹងប្រគល់លំនៅដ្ឋានជូនអតិថិជន នៅឆ្នាំ២០១៧នេះផងដែរ។
D.I.Riviera ជាគម្រោងដ៏លេចធ្លោ លក្ខណៈពិសេសនៃគម្រោងត្រូវបានរចនាឡើងដោយមាន សួនកម្សាន្តលំហអាកាសរាងជាកប៉ាល់ លាតសន្ធឹងលើអគារ C D និង E មានកម្ពស់ ១៥០ម៉ែត្រពីដី។
គួរបញ្ជាក់ផងដែរថា គម្រោង D.I. Riviera ជាគម្រោងដ៏ធំជាងគេនៅទីក្រុងកោះពេជ្រ៕

មតិយោបល់