ព័ត៌មានសិល្បៈ និងកម្សាន្ត

អេនជីលីណា ជូលី នាំកូនជិះស្គីទឹកកកស្វាគមន៍ឆ្នាំថ្មី

ឆ្នាំថ្មីជាការចាប់ផ្ដើមជីវិតថ្មី លាងជំរះនូវអតីតកាលដ៏ជូរជត់ បន្ទាប់ពីអ្នកនាង អេជីលីណា ជូលី បានសម្រេចចិត្តលះលែងជាមួយអតីតស្វាមី លោក ប្រេត ភីដ ហើយបានរក្សាសម្ងំខ្លួនយ៉ាងស្ងៀមស្ងាត់ ជាមួយកូនៗ ៦ នាក់ តែទោះជាលំបាកចិត្តប៉ុណ្ណាក៏ដោយ ក៏អ្នកនាងមិនទ្រាំរ៉ាំរ៉ៃ នៅមួយកន្លែងនេះឡើយ ។

ថ្មីៗប៉ុន្មានថ្ងៃមុននេះបន្ដិច អ្នកនាងបាននាំកូនៗទាំង ៦ នាក់ធ្វើដំណើរកំសាន្ដទៅជិះស្គីទឹកកកនៅក្នុងទីក្រុង ខូឡូរ៉ាដូ ដែលត្រូវបាន ឆ្មាំព្រៃនៅរុស្សីជាអ្ន​កប្រម៉ាញ់រូបបាន ហើយអះអាងថា ជាម្ដាយ នឹង កូន ៦ នាក់នេះពិតៗមែន ហើយមើលទៅពួកគេមានសេចក្ដីយ៉ាងខ្លាំង បើទោះជាសម្បុកឥតបាក៏ដោយ ។

អ្នកនាងអេជីលីណា ជូលី រំពឹងឆ្នាំថ្មីនេះ សេចក្ដីសុខរបស់ក្រុមគ្រួសាររបស់អ្នកនាង នឹងកសាងឡើងជាបន្ដបន្ទាប់ តែបើទោះបីអ្នកនាង រងពាក្យនិន្ទាច្រើនពីសំណាក់ប្រជាជនអាមេរិកក្ដី ក៏គ្មានការព្រួយបារម្ភណាមួយកើតឡើង សម្រាប់អ្នកនាងដែរ ព្រោះថា អ្នកទើបតែប្រកាសថា នឹងមករស់នៅប្រទេស កម្ពុជា នាពេលខាងមុខឆាប់នេះហើយ ៕


ប្រភព៖ gossipstar.

មតិយោបល់