ព័ត៌មានសេដ្ឋកិច្ច

៤ ចំនុចសំខាន់ គួរពិចារណាមុនពេលទិញផ្ទះ ជៀសវាងស្តាយក្រោយ

ការទិញផ្ទះ គឺជាការសម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុដ៏ធំ ដែលត្រូវធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវបំផុត ដូច្នេះទាមទារឲ្យអ្នកចំនាយពេល ដើម្បីពិចារណាមុនធ្វើការសម្រេចចិត្ត។

៤ ចំនុចខាងក្រោមនេះ គឺជាចំនុចដែលអាចជួយលោកអ្នក ក្នុងការសម្រេចចិត្តទិញផ្ទះ៖

ប្រភេទនៃផ្ទះដែលអ្នកចង់បាន

ផ្ទះនីមួយៗមានលក្ខណៈ និងរចនាបទផ្សេងៗគ្នា ដែលអាចជាផ្ទះម៉ូដបែបសម័យ ផ្ទះបុរាណ ឬជាលក្ខណៈខុនដូជាដើម។ ​​ដូច្នេះលោកអ្នកគួររៀបចំជាសៀវភៅគម្រោងមួយ សម្រាប់កត់ត្រាទុកនូវម៉ូដដែលលោកអ្នកពេញចិត្ត។

មើលលើទីតាំង

ការជ្រើសរើសទីតាំង គឺជាចំនុចសំខាន់មួយដែលលោកអ្នកមិនអាចមើលរំលងបាន ហើយទីតាំងដែលល្អបំផុតគឺសមស្របទៅនឹងតម្រូវការរបស់អ្នក។ ប្រសិនបើលោកអ្នកចូលចិត្តដើរផ្សារ កម្សាន្តពេលរាត្រី ឬកម្មវិធីកម្សាន្តផ្សេងៗ​នោះ ទីតាំងដែលគួរពិចារណាគឺ តំបន់កណ្តាលក្រុង ជាជាងជាយក្រុង។

អ្នកនឹងត្រូវផ្លាស់ប្តូរទីតាំង?

ប្រសិនបើលោកអ្នកចង់ទិញផ្ទះ លោកអ្នកគួរតែមានគម្រោងរស់នៅទីនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំ។ ប្រសិនបើលោកអ្នកមិនមានគម្រោងនោះ វាមិនទាន់ជាគំនិតដែលត្រឹមត្រូវក្នុងការទិញផ្ទះនៅឡើយនោះទេ។ ម្យ៉ាងទៀតប្រសិនសិនបើអ្នកព្យាយាមរកទិញផ្ទះ ដែលមានតម្លៃថោកជាជាងលទ្ធភាពនោះ តម្លៃនៃការលក់ចេញនឹងមិនបានថ្លៃផងដែរ។

ការធ្វើកិច្ចព្រមព្រៀង

នៅពេលលោកអ្នកកំពុងស្វែងរកទិញផ្ទះ វាអាចជាពេលដ៏មមាញឹកក្នុងការដំណើរការទិញ ដែលទាមទារឲ្យលោកអ្នកធ្វើការចចារដោយប្រុងប្រយ័ត្ន ប្រសិនបើលោកអ្នកកំពុងមមាញឹកផងនោះ លោកអ្នកគួរស្វែងរកអ្នកជំនាញផ្នែកអចលនទ្រព្យ ដើម្បីជួយលោកអ្នកក្នុងការចចារឲ្យបានត្រឹមត្រូវ៕

 

មតិយោបល់