ព័ត៌មានជាតិ

ពលរដ្ឋអូស្រ្តាលី កំពុងព្រួយបារម្ភអំពីហានិភ័យគ្រោះរាំងស្ងួត និងទឹកជំនន់ក្នុងប្រទេស

អូស្រ្តាលី: យោងតាមវិទ្យាស្ថានឧតុនិយម នៅថ្ងៃច័ន្ទនេះ បាននិយាយថា តំបន់ ៩ ស្ថិតនៅទីជនបទទាំង ១០ ក្នុងប្រទេសអូស្ត្រាលី អាចនឹងមានផលប៉ះពាល់កាន់តែច្រើន ដោយសារការផ្លាស់ប្តូរអាកាសធាតុ។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧។

តាមការស្ទង់មតិពីពលរដ្ឋអូស្រ្តាលីទាំងនៅទីក្រុង និងតំបន់ជនបទ បានឲ្យដឹងថា ពលរដ្ឋមានការព្រួយបារម្ភថា ការផ្លាស់ប្តូរអាកាសធាតុនឹងបន្តផលប៉ះពាល់កាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ជីវិតរស់នៅ ដោយ ៨២% នៃការស្ទង់មតិមនុស្សចំនួន ២.០០០ នាក់ សម្តែងការព្រួយបារម្ភអំពីហានិភ័យ នៃគ្រោះរាំងស្ងួត និងទឹកជំនន់ ខណ:ដែល ៧៨% ទៀតបាននិយាយថា ពួកគេព្រួយបារម្ភខ្ពស់អំពីហានិភ័យភ្លើងឆេះព្រៃ បើទោះជាឥទ្បូវនេះ មិនទាន់មានអ្វីក៏ដោយ។

លោកស្រី Nicky ISON អ្នកស្រាវជ្រាវនៅវិទ្យាស្ថានឧតុនិយម បាននិយាយថា ក្តីបារម្ភអំពីការផ្លាស់ប្តូរអាកាសធាតុ មិនមែនមានតែនៅក្នុងតំបន់ទីក្រុងនោះទេ ប៉ុន្តែវាអាចនឹងសាយភាយតំបន់ជាច្រើនទៀត ក្នុងប្រទេស ប្រសិនបើយើងមិនអើពើបញ្ហានេះ នោះនឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់៕

មតិយោបល់