ជារៀងរាល់ថ្ងៃ ថង់ប្លាស្ទិចប្រមាណ ១០លានថង់ ត្រូវបានប្រើប្រាស់ក្នុងរាជធានីភ្នំពេញ ដែលបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ សោភ័ណភាពទីក្រុង និងអនាម័យផងដែរ។ នេះបើយោងតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន។
តាមការសិក្សាជាបឋមបានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងទីប្រជុំជន ម្នាក់ប្រើថង់ប្លាស្ទិចប្រមាណ ២ពាន់ថង់ក្នុងមួយឆ្នាំ ឬប្រើច្រើនជាង ៥ថង់ក្នុងមួយថ្ងៃ។
ថង់ប្លាស្ទិច ជារបស់ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព និងអាចប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរដូចជា ការកប់ក្នុងដី ក្លាយជាសំរាមបំពុលដី ឬបោះចូលក្នុងទឹកស្ទឹង បឹង ទន្លេ សមុទ្រ ហើយបំពុលទឹកជាដើម។
ការប្រើប្រាស់ថង់ប្លាសិ្ទក មិនត្រឹមតែប៉ះពាល់ដល់បរិស្ថាននោះទេ ថែមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទៀតផង ដោយត្រូវចំណាយលុយជាច្រើន លើការសំអាតកាកសំណល់ប្លាសិ្ទកថែមទៀតផង។
រដ្ឋាភិបាលកម្ពុជា បាននិងកំពុងសិក្សាពីប្រភេទថង់ប្លាស្ទិច ដែលត្រូវហាមឃាត់មិនឲ្យនាំចូល និងចេញវិធានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឲ្យបាន ៥០ភាគរយ នៅឆ្នាំ ២០១៩ខាងមុខនេះ។
គួរបញ្ជាក់ដែរថា មូលហេតុដែលសំណង់ថង់ប្លាស្ទិច មានការកើនឡើងគួរឲ្យកត់សម្គាល់នោះគឺ ទីផ្សារនៅកម្ពុជា ជាប្រភពចែកចាយថង់ប្លាស្ទិចច្រើនជាងគេ ភាគច្រើនប្រើប្រាស់ថង់ប្លាស្ទិចស្តើង ដែលប្រើប្រាស់បានតែមួយដង រួចត្រូវបានបោះចោលក្លាយជាសំរាម៕
មតិយោបល់