ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា បានស្នើដល់នាយករដ្ឋមន្រ្តីស៊ុយអ៊ែត លោក Stefan Lofven ឲ្យបើកស្ថានអគ្គរដ្ឋទូតរបស់ខ្លួន នៅកម្ពុជា នឹងពិនិត្យលទ្ធភាពនាំអង្ករចូលពីកម្ពុជាផងដែរ។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
កម្ពុជា បានស្នើភាគីស៊ុយអ៊ែត ឲ្យបើកស្ថានអគ្គរដ្ឋទូតនេះ ដើម្បីពង្រឹងសេដ្ឋកិច្ច និងជម្រុញទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឲ្យកាន់តែធំឡើង ព្រមទាំងទាក់ទាញវិនិយោគិនមកកម្ពុជា បានកាន់តែច្រើន។
ជាចុងក្រោយ លោកនាយករដ្ឋមន្រ្តី ស៊ុយអ៊ែត ក៏ត្រូវបានស្នើឲ្យមកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នាខែឧសភា ខាងមុខនេះ៕
មតិយោបល់