ភ្នំពេញៈ រ៉ឺម៉កកង់បីមួយគ្រឿង ខណៈដែលកំពុងបើកសុខៗ ស្រាប់តែរបូតកង់ខាងឆ្វេងរេចង្កូចជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក zoomer x បណ្តាលឲ្យរងរបួសទាំងសងខាង រីឯរ៉ឺម៉កកង់បី និងមូតូរងកាខូចខាត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមផ្លូ៣៥ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរ៉ឺម៉កកង់បីមួយគ្រឿង ស្លាកលេខ 1DF-3165 បើកបរដោយបុរសម្នាក់តាមផ្លូវ៣៥ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរបូតកង់ខាងឆ្វេងរេចង្កូតទៅឆ្វេងក៏ជ្រុលទៅបុកនិងម៉ូតូzoomerx ពាក់ស្លាកលេខភ្នំពេញ 1GC-2224 កំពុងតែបើកបរដោយបុរសម្នាក់បញ្ច្រាស់ទិសគ្នា បណ្តាលឲ្យរងរបួសទាំងសងខាង ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែករ៉ឺម៉កកង់បី និងម៉ូតូ zoomer x ត្រូវបានសមត្ថកិច្ចចរាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕
https://youtu.be/5-_BZDDHumk
មតិយោបល់