ព័ត៌មានសុខភាព

ពេលវេលាដែលទារកត្រូវការគេងចាប់ពីថ្ងៃកើត រហូតដល់អាយុ១២ឆ្នាំ

អ្នកម្តាយដំបូងជាច្រើនតែងតែឆ្ងល់ថា ហេតុអ្វីកូនរបស់ពួកគេគេងច្រើនម៉ោងម្ល៉េះ? នេះក៏ដោយសារតែតម្រូវការអភិវឌ្ឍរបស់ទារក ទើបធ្វើឲ្យពួកគេត្រូវការគេងឲ្យបានគ្រប់គ្រាន់។ ចំពោះពេលវេលានៃការគេងនេះ នឹងត្រូវប្រែប្រួលបន្តិចម្តងៗរហូតដល់ពួកគេធំពេញវ័យ។

ខាងក្រោមនេះ គឺជាតម្រូវការនៃការគេងរបស់ទារក និងកុមារទូទៅ៖

អាយុ ០-២ខែ៖ ក្នុងអំឡុងពេលថ្ងៃទារកត្រូវការគេងប្រមាណជា ៣-៥ដង រីឯពេលយប់វិញប្រហែលជា ៨-៩ម៉ោង។ សរុបក្នុងរយៈពេលមួយថ្ងៃពេញ ទារកត្រូវការគេងប្រហែលជា ១៦ម៉ោង។

អាយុ ២-៤ខែ៖ ក្នុងអំឡុងពេលថ្ងៃទារកត្រូវការគេងប្រមាណជា ៣ដង រីឯពេលយប់វិញប្រហែលជា ៩-១០ម៉ោង។ សរុបក្នុងរយៈពេលមួយថ្ងៃពេញ ទារកត្រូវការគេងប្រហែលជា ១៤ម៉ោង។

អាយុ ៤-៦ខែ៖ ក្នុងអំឡុងពេលថ្ងៃទារកត្រូវការគេងប្រមាណជា ២-៣ដង រីឯពេលយប់វិញប្រហែលជា ១០ម៉ោង។ សរុបក្នុងរយៈពេលមួយថ្ងៃពេញ ទារកត្រូវការគេងប្រហែលជា ១៤-១៥ម៉ោង។

អាយុ ៦-៩ខែ៖
ក្នុងអំឡុងពេលថ្ងៃទារកត្រូវការគេងប្រមាណជា ២ដង រីឯពេលយប់វិញប្រហែលជា ១០-១១ម៉ោង។ សរុបក្នុងរយៈពេលមួយថ្ងៃពេញ ទារកត្រូវការគេងប្រហែលជា ១៤ម៉ោង។

អាយុ ៩-១២ខែ៖ ក្នុងអំឡុងពេលថ្ងៃទារកត្រូវការគេងប្រមាណជា ២ដង រីឯពេលយប់វិញប្រហែលជា ១០-១២ម៉ោង។ សរុបក្នុងរយៈពេលមួយថ្ងៃពេញ ទារកត្រូវការគេងប្រហែលជា ១៤ម៉ោង។

អាយុ ១២-១៨ខែ៖ ក្នុងអំឡុងពេលថ្ងៃទារកត្រូវការគេងប្រមាណជា ១-២ដង រីឯពេលយប់វិញប្រហែលជា ១១-១២ម៉ោង។ សរុបក្នុងរយៈពេលមួយថ្ងៃពេញ ទារកត្រូវការគេងប្រហែលជា ១៣-១៤ម៉ោង។

អាយុ ១៨-២៤ខែ៖ ក្នុងអំឡុងពេលថ្ងៃទារកត្រូវការគេងប្រមាណជា ១ដងប៉ុណ្ណោះ រីឯពេលយប់វិញប្រហែលជា ១១ម៉ោង។ សរុបក្នុងរយៈពេលមួយថ្ងៃពេញ ទារកត្រូវការគេងប្រហែលជា ១៣-១៤ម៉ោង។

អាយុ ២-៣ឆ្នាំ៖ ក្នុងអំឡុងពេលថ្ងៃកុមារត្រូវការគេងប្រមាណជា ១ដងប៉ុណ្ណោះ រីឯពេលយប់វិញប្រហែលជា ១០-១១ម៉ោង។ សរុបក្នុងរយៈពេលមួយថ្ងៃពេញ កុមារត្រូវការគេងប្រហែលជា ១២-១៤ម៉ោង។

អាយុ ៣-៥ឆ្នាំ៖ ក្នុងអំឡុងពេលថ្ងៃកុមារត្រូវការគេងតែ១ដងប៉ុណ្ណោះ រីឯពេលយប់វិញប្រហែលជា ១០-១១ម៉ោង។ សរុបក្នុងរយៈពេលមួយថ្ងៃពេញ កុមារត្រូវការគេងប្រហែលជា ១១-១៣ម៉ោង។

អាយុ ៥-១២ឆ្នាំ៖ ក្នុងអំឡុងពេលថ្ងៃកុមារត្រូវទៅសាលាដូច្នេះពួកគេមិនបានគេងពេលថ្ងៃនោះទេ រីឯពេលយប់វិញប្រហែលជា ១០ម៉ោង។ សរុបក្នុងរយៈពេលមួយថ្ងៃ កុមារត្រូវការគេងប្រហែលជា ១០ម៉ោង៕

មតិយោបល់