ព័ត៌មានសេដ្ឋកិច្ច

រដ្ឋបាលខេត្តព្រះសីហនុ៖ ហាមពលរដ្ឋខ្មែរចូលលេងល្បែង ក្នុងកាស៊ីណូ នៅខេត្តព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងស្តីពី ការហាមពលរដ្ឋខ្មែរចូលលេងល្បែងផ្សេងៗ ក្នុងកាស៊ីណូ នៅខេត្តព្រះសីហនុ ដែលសេចក្តីប្រកាសនេះ ចេញផ្សាយកាលពីថ្ងៃទី ២០ ខែមករា កន្លងទៅនេះ។

អាជីវកម្មកាស៊ីណូ ត្រូវបានអនុញ្ញាត ដើម្បីទ្រទ្រង់ឲ្យវិស័យទេសចរណ៍ ក៏ដូចជាទាក់ទាញវិនិយោគិនឲ្យចូលមក រួមចំណែកក្នុងការអភិវឌ្ឍន៍រួមមាន ផ្ទះសំណាក់ សណ្ឋាគារ មណ្ឌលកម្សាន្ត កាស៊ីណូ និងទីកម្សាន្តនានា។

យ៉ាងណាមិញ មានកាស៊ីណូមួយចំនួន បានអនុញ្ញាតឲ្យមានភ្ញៀវពលរដ្ឋកម្ពុជា ចូលលេងល្បែងផ្សេងៗ ដោយពុំបានគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ជាហេតុធ្វើឲ្យប៉ះពាល់ដល់កត្តាសន្តិសុខសណ្តាប់ធ្នាប់សង្គម។

អាស្រ័យហេតុនេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើដល់ម្ចាស់អាជីវកម្មកាស៊ីណូនៅក្នុងខេត្តព្រះសីហនុទាំងអស់ ទប់ស្កាត់ការចូលលេងល្បែងកាស៊ីណូពី សំណាក់ពលរដ្ឋខ្មែរ ត្រូវអនុវត្តដោយម៉ឹងម៉ាត់ និងធានាបាននូវប្រសិទ្ធភាពខ្ពស់៕

មតិយោបល់