ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជន៤នាក់ ដកហូតថ្នាំញៀនមួយចំនួនធំ

បន្ទាយមានជ័យ: កម្លាំងល្បាតនគរបាលវរការពារព្រំដែន៩១១ បានធ្វើ​ការដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន wy ចំនួន១២គ្រាប់ និងម្សៅក្រាមពណ៌សចំនួន៦ថង់តូច ពីក្រុមយុវជន៤នាក់ ដែលរក្សាទុកដោយខុសច្បាប់កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចមាត់អូរព្រំដែនមុខមាត់ច្រកបឹងសាគូ ស្ថិតក្នុភូមិ‌ក្បាល‌ស្ពាន១ សង្កាត់‌ប៉ោយប៉ែត‌‌ ក្រុង‌ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក សូរ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែន៩១១បានឲ្យ​ដឹងថា ដោយមានការសង្ស័យទើបកម្លាំងល្បាតបានធ្វើការឃាត់ខ្លួនយុវជនទាំង៤នាក់ខាងលើមកសួរនាំ និងឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនដែលជនសង្ស័យលាក់ទុកនៅក្នុងខ្លួន។

ក្រោយឃាត់ខ្លួនកម្លាំងនគរបាលវរការពារព្រំដែនបានបញ្ជូនមុខសញ្ញាទាំង៤នាក់នេះទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់វិធានការបន្តទៅតាមនីតិវិធីច្បាប់៕

មតិយោបល់