ព័ត៌មានសេដ្ឋកិច្ច

កំពង់ធំ ធ្វើស្រែប្រដេញទឹក និងស្រែប្រាំងបាន ១៣០ភាគរយនៃផែនការ

ខេត្តកំពង់ធំ អនុវត្តន៍ធ្វើស្រែប្រដេញទឹក និងស្រែប្រាំង ឆ្នាំ ២០១៦-២០១៧ បាន ១៣០ភាគរយនៃផែនការ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយនៅថ្ងៃនេះ។

ខេត្តកំពង់ធំ អនុវត្តន៍ធ្វើស្រែប្រដេញទឹក និងស្រែប្រាំង បាន ៤៧ពាន់ហិកតា លើសផែនការដែលកំណត់ត្រឹម ៣៦ពាន់ហិកតា ហើយខ្ពស់ជាងឆ្នាំមុនចំនួន ៣ពាន់ហិកតា ក្នុងនោះស្រូវប្រដេញទឹកមាន ៩ពាន់ហិកតា។

កសិករខេត្តកំពង់ធំ បានធ្វើការច្រូតកាត់ប្រមូលផលស្រូវចំនួនជាង ១១០០ហិកតា ដោយទិន្នផលជាមធ្យម ៤,២០០តោន ក្នុង១ហិកតា។

ក្រៅពីនោះ កសិករ ក៏បានយកចិត្តទុកដាក់ដាំដំណាំរួមផ្សំផ្សេងៗរួមមាន ពោត ដំឡូងជ្វា ឪឡឹក បន្លែ ព្រមទាំងសណ្តែកដី ល្ង និងអំពៅសរុបជាង ១,៤០០ហិកតាផងដែរ។

លោក ធីវណ្ណ ធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឲ្យដឹងថា ខេត្តកំពង់ធំ សល់ស្បៀងលើសពីសេចក្តីត្រូវការប្រើប្រាស់ក្នុងខេត្ត គិតជាអង្ករសល់ជាង ៣សែនតោនអង្ករ៕

មតិយោបល់