បាត់ដំបងៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពី ភិក្ខុសង្ឃមួយអង្គ ទើបតែបួសបានរយៈពេល៣ថ្ងៃ បែរជាត្រូវធ្លាក់ពីលើដងទង់មុខព្រះវិហារ សុគតយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចវត្តពោធ្យារាម ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ភិក្ខុដែលសុគតដោយសារតែធ្លាក់ពីលើដងទង់ខាងលើនេះ មានព្រះនាម ពៅ សាមឿន ។ ហើយបច្ចុប្បន្នសាកសពព្រះអង្គ ត្រូវបានប្រារព្ធនៅក្នុងវត្តខាងលើតាមប្រពៃណី៕
មតិយោបល់