ព័ត៌មានអន្តរជាតិ

លោក បាន គីមូន សម្រេចចិត្តមិនឈរឈ្មោះជាបេក្ខជនប្រធានាធិបតី

កូរ៉េៈ អតីតអគ្គលេខាអង្គការសហប្រជាជាតិ លោក បាន គីមូន ដែលគេចាត់ទុកថា បេក្ខភាពនាំមុខក្នុងតំណែងជាប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង បានសម្រេចចាកចេញពីតំណែងមួយនេះ ក្រោយខកចិត្ត និងមិនចុះសម្រុងជាមួយអ្នកនយោបាយ ដែលលោកចោទថា ជាមនុស្សអត្មានិយម។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៧។

លោក បាន គីមូន បាននិយាយនៅឯសន្និសិទមួយ ដោយគ្មានការគ្រោងទុកនៅក្នុងសភាកូរ៉េខាងត្បូង ក្រោយកិច្ចប្រជុំជាមួយមេដឹកនាំនៃគណបក្សអភិរក្សថា « វាគ្មានន័យទល់តែសោះ នៅក្នុងការចូលរួមជាមួយគណបក្សនេះ។ ខ្ញុំបានសម្រេចចិត្តឈប់ហើយ សម្រាប់ដំណើរការដឹកនាំផ្លាស់ប្តូរនយោបាយ និងការផ្សះផ្សាជាតិនេះ»។

សូមជំរាបថា លោកគីមូន បានត្រឡប់មកកាន់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ១២ ខែមករា បន្ទាប់ពីលោកត្រូវចប់ អាណត្តិការងាររយៈពេល ១០ ឆ្នាំជាប្រធានអង្គការសហប្រជាជាតិ៕

មតិយោបល់