ព័ត៌មានសេដ្ឋកិច្ច

The Zun កម្ពស់ ១០៨ជាន់ ក្លាយជាអគារខ្ពស់ជាងគេបំផុតនៅទីក្រុងប៉េកាំង

អគារខ្ពស់ជាងគេបំផុតនៅទីក្រុងប៉េកាំង កំពុងឋិតនៅក្រោមការសាងសង់ទៅតាមគម្រោងរបស់ខ្លួន។ នេះបើយោងតាមគេហទំព័រ CTBUH បានចេញផ្សាយកាលពីពេលថ្មីៗនេះ។

អគារ China Zun Tower ឬ The Zun នឹងក្លាយជាអគារខ្ពស់ជាងគេបំផុតនៅទីក្រុងប៉េកាំង ដែលមានកម្ពស់ ៥២៨ម៉ែត្រ គឺ ១០៨ជាន់។

China Zun Tower វិនិយោគដោយក្រុមហ៊ុន CITIC HEYE Investment Co., LTD និងបានសហការជាមួយ ក្រុមហ៊ុន Beijing Institute of Architectural Design, ក្រុមហ៊ុនCITIC General Institute of Architectural, ក្រុមហ៊ុន Design& Research Co., Ltd, ក្រុមហ៊ុន Konh Pedersen Fox Associates ជាមួយនិង ក្រុមហ៊ុន TFP  Farrells។

The Zun ជាអគារការិយាល័យ និងពាណិជ្ជកម្ម ដែលនឹងក្លាយជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន CITIC Group និងធនាគារ CITIC ដែលមានទីតាំង នៅតាមបណ្តោយផ្លូវ Guanghua ។

គួរបញ្ជាក់ផងដែរថា គម្រោងនេះចាប់ផ្តើមសាងសង់កាលពីឆ្នាំ ២០១២ គ្រោងបញ្ចប់នៅឆ្នាំ ២០១៨ខាងមុខនេះ៕

មតិយោបល់