ព័ត៌មានជាតិ

សោកសង្រែងណាស់! សង្សារមួយគូរ ត្រូវព្រាត់គ្នា ព្រោះឡានដឹងត្រី

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកត្រី បានបុកម៉ូតូបណ្តាលឲ្យសង្សារមួយគូរព្រាត់ស្លាប់យ៉ាងអណោចអធ័ម កាលពីវេលាម៉ោង០៥និង៤៥នាទី លា្ងចថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅតាមដងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៤៧-៤៨ ស្ថិតក្នុងភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីរថយន្តដឹកត្រី បុកម៉ូតូពីក្រោយ បណ្តាលឲ្យមនុស្សស្រីម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងមនុស្សប្រុសម្នាក់ទៀតរងរបួសធ្ងន់ ហើយអ្នកទាំង២ ត្រូវបានគេស្គាល់ថាជាសង្សារនិងគ្នា៕

មតិយោបល់