ធនាគារ Mizuho ដែលជាធនាគារខ្នាតធំរបស់ជប៉ុន នឹងមកវិនិយោគនៅកម្ពុជា ដែលនឹងនាំមកនូវវិនិយោគិនជប៉ុនមកកម្ពុជា កាន់តែច្រើនបន្ថែមទៀត។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ធនាគារ Mizuho នឹងជួយសម្រួលដល់ការផ្តល់សេវាហិរញ្ញវត្ថុទៅដល់ វិនិយោគិនជប៉ុន កម្ពុជា និងវិនិយោគិនដទៃទៀត ដែលមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសទៅទៀតនោះគឺ ធនាគារនឹងនាំមកនូវវិនិយោគិនជប៉ុនជាច្រើនមកកម្ពុជា។
បច្ចុប្បន្ន ធនាគារ Mizuho កំពុងរៀបចំចុះអនុស្សរណៈជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីសហការគ្នាជម្រុញវិនិយោគិនមកកាន់កម្ពុជា ឲ្យកាន់តែច្រើនឡើង។
គួរជម្រាបដែរថា ធនាគារនេះ មានវត្តមាននៅក្នុងប្រទេសចំនួន ៣០សាខា ក្នុងសកលលោក ហើយកាលពីឆ្នាំ ២០១៦ ការវិនិយោគរបស់ជប៉ុននៅកម្ពុជា មានប្រមាណ ៨២២លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ៣ក្នុងចំណោមប្រទេសវិនិយោគនៅកម្ពុជា៕
មតិយោបល់