Axis Residence គម្រោងអភិវឌ្ឍន៍ខុនដូចម្រុះបៃតង នឹងសាងសង់ឡើងតាមស្តង់ដា និងមានរចនាបទបែប “City Garden”។ នេះបើយោងតាមការបង្ហាញរបស់គេហទំព័រ Spring CJW។
Axis Residences អភិវឌ្ឍដោយក្រុមហ៊ុន Spring CJW Development និងសាងសង់ឡើង លើផ្ទៃដីចំនួន ២០,៨០២ម៉ែត្រការ៉េ។
គម្រោងសាងសង់នេះមានលក្ខណៈជាប្លុក នឹងមានកម្ពស់ចាប់ពី ៨-១០ជាន់ និងមានបន្ទប់ស្នាក់នៅសរុបចំនួន ៥៦៦ អាចចតរថយន្តបានចំនួន ៥៦៦គ្រឿង។
Axis Residences រួមមាន ក្លឹបហាត់ប្រាណ អាងហែលទឹក ផ្សារ និងពាណិជ្ជកម្មជាច្រើនបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា គម្រោងនេះមានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងគ្រោងបញ្ចប់នៅដើមឆ្នាំ ២០១៨ខាងមុខនេះ៕
មតិយោបល់