ព័ត៌មានជាតិ

កូនលោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រះពន្លា ជិះម៉ូតូវ៉ារថយន្តមិនផុត ទាក់ដៃចង្កូតដួលរបួសធ្ងន់២នាក់

បន្ទាយមានជ័យៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរថយន្ត២គ្រឿង បណ្តាលឲ្យយុវជនចំនួន២នាក់ រងរបួសធ្ងន់កំពុងជួយសង្គ្រោះពីក្រុមគ្រួពេទ្យ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសែសិន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក សន គឹមសួគ៌ នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៨ខែកុម្ភះឆ្នាំ២០១៧ម្ស៉ិលម៉ិញ យុវជន២នាក់បានរងរបួសធ្ងន់ គ្រាដែលជិះម៉ូតូប្រឹងជែងជាមួយរថយន្តដឹកអង្កាម ហើយទាក់ដៃចង្កូតដួលបោកលើរថយន្តកូរ៉េមួយគ្រឿងទៀត បើកបរច្រាស់ទិសគ្នា។ ជនរងគ្រោះត្រូវបានគេដឹងថា ជាបងប្អូនបង្កើតនឹងគ្នាហើយជាកូនប្រុសរបស់លោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រះពន្លា។

ក្រោយកើតហេតុរថយន្តដឹកអង្កាមបានបន្ថែមល្បឿនគេចខ្លួនលើកលែងតែរថយន្តកូរ៉េដែលឈប់នៅកន្លែងកើតហេតុ តែអ្នកបើកបរនិងអ្នករួមដំណើរ៣នាក់បានបើកទ្វារគេចខ្លួនដោយសុវត្ថិភាពផងដែរ។

បច្ចុប្បន្នរថយន្តបង្កនិងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅការិយាល័យចរាចរណ៍រង់ចាំដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់