តារាម៉ូដែល និងសម្តែងសញ្ជាតិអង់គ្លេស នាង Emma Watson បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក៏ព្រោះតែលេងស្តាយ៍មិនធ្លាប់បានបង្ហាញពីមុនមក។
យោងតាមទស្សនាវដ្តី vanityfair បានចុះផ្សាយថា Emma Watson បង្ហាញខ្លួនលើកនេះប្លែក ខណៈដែលថតរូបដើម្បីផ្សព្វផ្សាយរឿងថ្មី “Beauty and the Beast” ដោយនាងបានលេងខ្លួនសិចស៊ី បញ្ចេញដើមទ្រូង មូលក្លំ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល។
ក្នុងបទសម្ភាស ជាមួយទស្សនាវដ្តីខាងលើ Emma Watson បានចែករំលែកបទពិសោធន៍ ក្នុងអាជីពរបស់នាង ដោយបាននិយាយថា នៅពេលដែលបានថតបញ្ចប់ខ្សែភាពយន្តខាងលើ ខ្ញុំមានអារម្មណ៍ថា បានលូតលាស់ ដោយបានក្លាយជាស្ត្រីម្នាក់ពិតនៅលើផ្ទាំងក្រណាត់ស និងកញ្ចក់ទូរទស្សន៍។
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់