ក្រសួងពាណិជ្ជកម្ម បានប្រកាសឲ្យសាធារណជនជ្រាបថា ផលិតផលអាហារសម្រាប់ទារក និងកុមារតូច «PC Organic Brand» ត្រូវបានមន្រ្តីឱសថ និងម្ហូបអាហារសហរដ្ឋអាមេរិក រកឃើញថា មានផ្ទុកបាក់តេរី កំពុងលូតលាស់ ដែលអាចបណ្តាលឲ្យស្លាប់បាន។ នេះបើយោងតាមគេហទំព័ររបស់ ក្រសួងពាណិជ្ជកម្ម ចេញផ្សាយប្រមាណជា ១៥នាទីមុននេះ។
បច្ចុប្បន្ន ក្រុមហ៊ុន Loblaw Company Limited កំពុងធ្វើការប្រមូលផលិតផលទាំងនេះវិញ ដោយសារតែបាក់តេរី អាចលូតលាស់ដុះដាលទៅជា សារធាតុពុលខ្លាំង ចំពោះកោសិកាសរសៃប្រសាទ និងសុខភាពមនុស្ស ហើយអាចបណ្តាលឲ្យស្លាប់ទៀតផង។
អគ្គនាយកដ្ឋានកាំកុងត្រូល កំពុងតែចាត់វិធានការលើបញ្ហានេះ អាស្រ័យហេតុនេះ បើបងប្អូន ជួបប្រទះផលិតផលទាំងនេះ សូមមេត្តាសហការផ្តល់ព័ត៌មានដល់ សាខាកាំកុងត្រូលរាជធានី-ខេត្ត តាមរយៈលេខទូរស័ព្ទដូចខាងក្រោម។
មតិយោបល់