ធនាគារ Bred ដែលជាធនាគារដ៏ធំលំដាប់ទី ២ នៅប្រទេសបារាំង និងមានអាយុកាលជាង ១០០ឆ្នាំមកហើយ បានបើកសម្ពោធសាខាទី ១ របស់ខ្លួន នៅរាជធានីភ្នំពេញ។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយកាលពីម្សិលមិញនេះ។
វត្តមានរបស់ធនាគារ Bred នឹងធ្វើឲ្យវិនិយោគិនបារំាងកាន់តែមានទំនុកចិត្ត និងភាពកក់ក្តៅក្នុងការមកបណ្តាក់ទុននៅកម្ពុជា ខណៈកម្ពុជា កំពុងត្រូវការទុនវិនិយោគ ដើម្បីជម្រុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានលើកឡើងដែរថា វត្តមាននៃធនាគារនេះ គឺជា សាក្ខីភាពបង្ហាញថា ពិភពលោកទាំងមូល មិនត្រឹមតែប្រទេសក្នុងតំបន់ កំពុងចាប់ផ្តើមទទួលស្គាល់អំពីសារៈសំខាន់របស់កម្ពុជា នៅក្នុងប្រព័ន្ធផ្គត់ផ្គង់ចង្វាក់តម្លៃសាកល។
សម្ព័ន្ធធនាគារ Bred Populaire របស់បារំាង មានបុគ្គលិកជាង ៤ម៉ឺននាក់ ហើយធនាគារក៏បានអនុវត្តយុទ្ធសាស្រ្តសហការជាមួយ សហគ្រាសទាំងក្នុងនឹងក្រៅប្រទេស សម្រាប់រយៈពេលវែង ដើម្បីជម្រុញការវិនិយោគរបស់ពួកគេ៕
មតិយោបល់