ទីក្រុងសៀងហៃ ឋិតនៅលំដាប់ខ្ពស់ជាងគេ លើកំណើនតម្លៃអចលនទ្រព្យឆាប់រហ័ស។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Business Insider។
តាមការឲ្យដឹងពី Business Insider ក្នុងចំណោមទីក្រុង និងទីរួមខេត្តចំនួន ១៣ លើពិភពលោក ទីក្រុងសៀងហៃ ឋិតនៅលំដាប់ខ្ពស់ជាងគេ ដែលមានកំណើនតម្លៃអចលនទ្រព្យឆាប់រហ័ស ។
យោងតាមរបាយការណ៍ Knight Frank បានបង្ហាញថា តម្លៃអចលនទ្រព្យនៅទីក្រុងសៀងហៃក្នុងឆ្នាំ ២០១៦ កើនដល់ ២៧.៤០ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៥ ត្រឹមតែ១៤.១ភាគរយ។
សៀងហៃ ជាទីក្រុងដែលធំជាងគេបំផុតនៅប្រទេសចិន និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងប្រទេសក៏ ដូចជា នៅតំបន់អាស៊ី។ ការរីកចម្រើននៃសេដ្ឋកិច្ច និងទីផ្សារការងារក្នុងទីក្រុង បានធ្វើឲ្យមានតម្រូវការលំនៅដ្ឋានកាន់តែខ្ពស់។
គួរបញ្ជាក់ផងដែរថា ប្រទេសចិន ជាប្រទេសមួយដែលវិនិយោគលើ វិស័យអចលនទ្រព្យច្រើនជាងគេ តាមបណ្តាប្រទេសនានា ដែលមានទំហំទឹកប្រាក់រហូតដល់ ៣៣ពាន់លានដុល្លារអាមេរិក នេះបើយោងតាមទិន្នន័យរបស់ Global Cash Flows ក្នុងឆ្នាំ ២០១៦៕
មតិយោបល់