ព័ត៌មានជាតិ

លួចគ្រឿងអលង្ការគេ ជាប់ខ្នោះសមត្ថកិច្ច

ព្រះសីហនុៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចគ្រឿងអលង្ការដែលគេទុកកាបូបពេលចូលបន្ទប់ទឹកបានសម្រេច។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពី១១យប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើមានឈ្មោះ គ្រុយ សំណាង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរចុងភៅហាងមនោរម្យ២ បច្ចុប្បន្នស្នាក់នៅក្នុងហាង។ ជនសង្ស័យរូបនេះបានចូលធ្វើសកម្មភាពលួចយកប្រាក់ និងគ្រឿងអង្ការដែលទុកក្នុងកាបូបស្ពាយក្នុងបន្ទប់ទឹកផ្ទះរបស់ជនរងគ្រោះឈ្មោះ ផល ចន្ទ្រា ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នរស់នៅកន្លែងកើតហេតុខាងលើបានសម្រេចហើយព្យាយាមរត់គេចខ្លួន។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ប្រាក់ខ្មែរចំនួន១៩ម៉ឺនរៀល ,ប្រាក់ដុល្លារ ចំនួន ២០ដុល្លារ, ចិញ្ចៀនលោហៈធាតុ ពណ៌ក្រហមចំនួន៨វង់, ខ្សែកលោហៈធាតុ ពណ៌ក្រហម១ខ្សែ, កងដៃលោហៈធាតុ ពណ៌ក្រហម១វង់ និងកាបូបស្ពាយចំនួន១ រហូតដល់វេលាម៉ោង៨ ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញ ចាត់ការបន្តតាមផ្លូវច្បាប់ ៕

មតិយោបល់