ភ្នំពេញៈ អតិថិជនម្នាក់ទៀតហើយ បានឈ្នះរង្វាន់ជាទឹកប្រាក់៣ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុនទូរស័ព្ទសែលកាត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ហើយត្រូវបានក្រុមហ៊ុនអញ្ជើញមកទទួលយកទឹកប្រាក់នៅទីស្នាក់ការកណ្ដាលក្រុមហ៊ុន នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ។
ប្រជាពលរដ្ឋដែលជាអតិថិជនរបស់សែលកាត មានសំណាងរូបនេះឈ្មោះ ណូប ហ៊ីម ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរជាងជួសជុលរថយន្ត បច្ចុប្បន្នរស់នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ណូប ហ៊ីម បានឲ្យដឹងថា ការឈ្នះរង្វាន់ធំនេះ ដោយសារគាត់បានលេងក្នុង «កម្មវិធីឈ្នះលុយសុទ្ធ ១០០០០ដុល្លារ» ដែលគាត់តែងតែព្យាយាមទូរស័ព្ទទៅកាន់លេខ ៨៨៨៨ ជារៀងរាល់ថ្ងៃ ដើម្បីបានលេខសំណាង៦ខ្ទង់ ទើបរូបគាត់មានសំណាងដូច្នេះ។ លោកថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ខណៈពេលកំពុងអង្គុយលេងជាមួយកូនៗ និងរង់ចាំមើលលទ្ធផលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍នោះ ស្រាប់តែលទ្ធផលត្រូវចំលេខទូរស័ព្ទរបស់គាត់ ហើយមិត្តភ័ក្ដគាត់ក៏បានទូរស័ព្ទប្រាប់ផងដែរ ទើបធ្វើឲ្យគាត់រំភើបស្រែកហ៊ោរទាំងគ្រួសារ។ លើសពីនេះ លោកក៏កាន់តែជឿទុកចិត្ត១០០ភាគរយ នៅពេលដែលបុគ្គលិកក្រុមហ៊ុនសែលកាត ទូរស័ព្ទប្រាប់ថា គាត់បានឈ្នះរង្វាន់ជាទឹកប្រាក់៣ម៉ឺនដុល្លារអាមេរិក។
អតិថិជនមានសំណាងរូបនេះ បញ្ជាក់ថា រង្វាន់ដែលឈ្នះនេះ លោកនឹងយកទៅពង្រីកមុខរបររកស៊ីផ្ទាល់ខ្លួនបន្ថែមទៀត ហើយលោកក៏បានផ្តាំផ្ញើទៅកាន់អតិថិជនផ្សេងទៀត ដែលពុំទាន់ត្រូវរង្វាន់ដូចរូបលោក ឲ្យខិតខំព្យាយាមលេងបន្តទៀត កុំអស់សង្ឃឹមព្រោះក្រុមហ៊ុនសែលកាត តែងតែផ្តល់រង្វាន់ជូនអតិថិជនពិតប្រាកដមែន។
គួរជម្រាបថា កម្មវិធីឈ្នះលុយសុទ្ធ 10000ដុល្លារ បានផ្ដល់ឱកាសដល់អតិថិជនសែលកាត ឈ្នះជាទឹកប្រាក់ចំនួន 10000ដុល្លារ ជារៀងរាល់ថ្ងៃ ដោយអតិថិជនគ្រាន់តែទូរស័ព្ទ ឬផ្ញើសារ “10K” ទៅកាន់លេខ 8888 ដើម្បីទទួលបានលេខកូដសំណាងទាំង៦ខ្ទង់របស់អ្នក។ ការចាប់រង្វាន់ នឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់សែលកាត https://www.facebook.com/CellcardFanPage/ នាវេលាម៉ោង៦ល្ងាច ជារៀងរាល់ថ្ងៃ ឬអាចទស្សនាការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ MyTV នាវេលាម៉ោង៦ល្ងាច ជារៀងរាល់ថ្ងៃដូចគ្នា៕
មតិយោបល់