ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៊ុន សុធា លែង​ត្រូវការ​លុយពី សុវណ្ណ មករា

នៅទីបំផុតតារាសម្តែង អ៊ុន សុធា បានសម្រេចចិត្តយ៉ាងខ្លីថា នឹងមិនត្រូវការ​លុយពី​ម្ចាស់ផលិតកម្មសុវណ្ណមករា ទៀតឡើយ ។​
បន្ទាប់ពីបង្ហោះសារព្រមានម្តងហើយម្តងទៀត រហូត​ដល់ លោកសុវណ្ណ មករា បានសន្យាថា​នឹងផ្តល់ថវិកានោះ នៅថ្ងៃ​​ខួបបង្ហាញកូនភ្លោះរបស់ខ្លួន ដែលធ្វើឡើងកាលពីថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ប៉ុន្តែ​លទ្ធផល​គឺសន្យាខ្យល់ ។​

ក្នុង​បទសម្ភាសន៍យ៉ាងខ្លីជាមួយ Post Komsan តាមរយៈសារអេឡិចត្រូនិក ហ្វេសប៊ុក នៅពេលថ្មីៗនេះ លោក អ៊ុន សុធា បានឲ្យដឹងថា «ខ្ញុំមិនទាន់បានទទួលថវិកានោះនៅឡើយទេ ហើយខ្ញុំមិនត្រូវការលុយនោះទៀតទេ អោយវាចប់ត្រឹមហ្នឹងចុះ »។​

បើតាមប្រភពបង្ហើប​ល្ហៀងៗ​ នឹងច្បាស់ការបំផុតនោះ ថវិកាដែល​ សុវណ្ណ មករា ជំពាក់ថ្លៃថតនោះគឺមានចំនួន ១៨០ម៉ឺនរៀល ស្មើនិង ៤៥០ ដុល្លារ​អាម៉េរកតែប៉ុណ្ណោះ ។​

ទោះបីជាយ៉ាងណា ក្នុង​សង្គ្រាមអាយ៉ៃឆ្លង​ឆ្លើយ លើប្រធានបទជំពាក់លុយនេះ លោក សុវណ្ណ មករា ក៏បានព្យាយាមចេញវីដេអូឃ្លិបតបវិញ ដោយ​ចោទ​ទៅលើលោក អ៊ុន សុធា បានបំពាន់កុងត្រា​ថត ។​

នេះមិនមែនជាលើកទី​១ នោះទេ ដែលរឿងរ៉ាវ​ផលិតករ និងម្ចាស់ផលិតកម្មមួយចំនួន បាន​ស៊ីកម្លាំង​ញើ​សឈាមតួ ដោយអ្នកធ្លាប់រងគ្រោះ​មាន​លោក សាវិន ហ្វីលីព និង លោក ចារ រិទ្ធី (ទើបដោះស្រាយចប់ក្រោយធ្លាយព័ត៌មាន​)ជាដើម៕

មតិយោបល់