ព័ត៌មានសេដ្ឋកិច្ច

លំនៅដ្ឋានតម្លៃសមរម្យ នឹងឈប់ទទួលពាក្យ ដោយសារមានអ្នកចុះឈ្មោះច្រើនលើសលប់

ក្រុមហ៊ុន Worldbridgeland នឹងឈប់ទទួលពាក្យស្នើសុំទិញលំនៅដ្ឋានសាធារណៈមានតម្លៃសមរម្យ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៧ ខាងមុខនេះ ដោយសារអ្នកចុះឈ្មោះមានចំនួនច្រើនលើសលប់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រុមហ៊ុន Worldbridgeland ធ្វើឡើងកាលពីម្សិលមិញនេះ។

អាស្រ័យដូចនេះ សូមបងប្អូនដែលមានបំណងចង់ទិញលំនៅដ្ឋាននេះ រួសរាន់មកធ្វើការចុះឈ្មោះនៅការិយាល័យលក់ នៅទល់មុខសាលាសង្កាត់ចាក់អង្រែក្រោម។

ទីតាំងនៃគម្រោងលំនៅដ្ឋានតម្លៃទាប-មធ្យម គឺមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីរង្វង់ក្រុងតាខ្មៅ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២១ ក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

មតិយោបល់