ចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មតាមសារព័ត៌មាននៅប្រទេសថៃ ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះ ៥ភាគរយ នៅត្រីមាសទី ៤ ក្នុងឆ្នាំ ២០១៦នេះ ដោយសារកាន់ទុក្ខ ដែលបាត់បង់ស្តេច។
លោក Wannee Ruttanaphon អនុប្រធាននៃសមាគមភ្នាក់ងារសារព័ត៌មានថៃ បានមានប្រសាសន៍ថា វិស័យផ្សព្វផ្សាយពាណិជ្ជកម្ម នឹងធ្លាក់ចុះខ្លាំង ដោយសារតែវិស័យពាណិជ្ជកម្ម មិនស្ថិតក្នុងកាលៈទេសៈចង់ផ្សព្វផ្សាយផលិតផល ឬសេវាកម្ម។
លោកបន្តថា ជាទូទៅចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើត្រីមាសទី ៤ គឺខ្ពស់ជាងត្រីមាសផ្សេងៗទាំងអស់ ប៉ុន្តែការធ្លាក់ចុះនៅត្រីមាសទី ៤នេះ នឹងធ្វើឲ្យអត្រាផ្សព្វផ្សាយពេញមួយឆ្នាំ ធ្លាក់ចុះច្រើនជាង ៥ភាគរយ។
ប៉ុស្តិ៍ទូរទស្សន៍មួយចំនួន ត្រូវបានណែនាំដោយរាជរដ្ឋាភិបាល ឲ្យផ្អាកផ្សព្វផ្សាយព័ត៌មានកម្សាន្តរយៈពេល ៣០ថ្ងៃ ដើម្បីកាន់ទុក្ខ ហើយស្លាកពាណិជ្ជកម្មខ្លះ ក៏ត្រូវបានផ្លាស់ប្តូរជា ស្លាកកាន់ទុក្ខផងដែរ។
គួរបញ្ជាក់ដែរថា ហាងម៉ាកយីហោល្បីៗជាច្រើនទាំងជាតិ និងអន្តរជាតិ បានលុបចោលកុងត្រាផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេ ដើម្បីកាន់ទុក្ខ និងផ្លាស់ប្តូរគម្រោងទីផ្សារទៅតាមបរិយាកាសសង្គមផងដែរ៕
មតិយោបល់