ព័ត៌មានសេដ្ឋកិច្ច

CBL បោះទុនបន្ថែម ១០០លានដុល្លារ បង្កើតរោងចក្រខ្នាតធំផលិតស្រាបៀរលំដាប់ពិភពលោក

ក្រុមហ៊ុន Cambodia Brewery Limited (CBL) បានសម្រេចបោះទុនបន្ថែមជាង ១០០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រខ្នាតធំ ផលិតស្រាបៀរលំដាប់ពិភពលោក។ នេះបើយោងតាមគេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

នៅព្រឹកនេះ ក្រុមហ៊ុន CBL បានសម្ពោធពង្រីករោងចក្រផលិតស្រាបៀរ ដែលបានបន្ថែមស្រាបៀរ Heineken មួយមុខទៀត ហើយកាលពី ២០ឆ្នាំមុន ក្រុមហ៊ុន បានបោះទុន ៥៦លានដុល្លារអាមេរិក ផលិតស្រាបៀរ Tiger, ABC និង Crown ជាដើម។

រោងចក្រនេះ មានទីតាំងស្ថិតនៅភូមីរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលកាលពីមុន តំបន់នេះជាតំបន់បោះបង់ចោល មិនសូវមានការចាប់អារម្មណ៍ប៉ុន្មានទេ តែពេលនេះជាតំបន់ឧស្សាហកម្មរោងចក្រ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មានការទទួលខុសត្រូវ ចូលរួមផ្សព្វផ្សាយទប់ស្កាត់អំពី សុវត្ថិភាពគ្រោះថ្នាក់ចរាចរណ៍ ហើយពលរដ្ឋកម្ពុជា ក៏ត្រូវចូលរួមទាំងអស់គញនា ដើម្បីសុវត្ថិភាពទាំងអស់គ្នា

គួរជម្រាបដែរថា បច្ចុប្បន្ន ក្រុមហ៊ុន បានផ្តល់ការងារដល់ បុគ្គលិកក្នុងស្រុកជិត ៥០០នាក់ ហើយការរីកចម្រើននៃក្រុមហ៊ុនស្រាបៀរកម្ពុជា គឺបានចូលរួមពង្រឹងសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ៕

មតិយោបល់