ប្រាសាទអង្គរវត្ត បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងបញ្ជី Lonely Planet ឆ្នាំ ២០១៦ ជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុត ក្នុងចំណោមគោលដៅទេសចរណ៍ចំនួន ៥០០កន្លែង នៅជុំវិញពិភពលោក។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ចេញផ្សាយ កាលពីម្សិលមិញនេះ។
ចំនែកឯ ចំណាត់ថ្នាក់លេខ ២ បានទៅលើ មហាកំផែងផ្កាថ្មសមុទ្ររបស់ ប្រទេសអូស្រ្តាលី និងលេខ ៣ បានទៅលើ ទីក្រុងបូរាណ «Machu Picchu» ប៉េរ៉ូ នៅទ្វីបអាមេរិកខាងត្បូង។
កាលពីឆ្នាំ ២០១៥ ប្រាសាទអង្គរវត្តរបស់កម្ពុជា ក៏បានទទួលពានរង្វាន់លេខ ១ ជាប្រាសាទលេចធ្លោជាងគេលើពិភពលោក នៅលើគេហទំព័រទេសចរណ៍ TripAdvisor ដ៏ល្បីល្បាញផងដែរ។
គួរជម្រាបផងដែរថា ខេត្តសៀមរាប របស់ប្រទេសកម្ពុជា បានជាប់ជាទិសដៅទេសចរលេខ ២ នៅលើពិភពលោក កាលពីឆ្នាំ ២០១៥ នៅលើគេហទំព័រទេសចរណ៍ TripAdvisor ដែលរំពឹងទទួលបានលេខ ១ នៅក្នុងឆ្នាំនេះផងដែរ៕

មតិយោបល់