នៅកម្ពុជា មានរមណីយដ្ឋាន ១,៤២៩កន្លែង ដែលបានទាក់ទាញភ្ញៀវអន្តរជាតិប្រមាណ ៥លាននាក់ និងរកចំណូលបាន ៣ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៦។ នេះបើយោងតាមការចេញផ្សាយកាលពីពេលថ្មីៗនេះរបស់ ក្រសួងទេសចរណ៍។
កម្ពុជា មានរមណីយដ្ឋានជាង ១៥០០កន្លែង (៣៣៥កន្លែងមានអជ្ញាបណ្ណ), សណ្ឋាគារចំនួន ៦៤៧កន្លែង (ប្រមាណ ៣ម៉ឺន៦ពាន់បន្ទប់), ផ្ទះសំណាក់ជិត ២ពាន់កន្លែង (ជិត ៣ម៉ឺនបន្ទប់), សេវាកម្មកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យ ៦៨៨កន្លែង, ភោជនីយដ្ឋាននិងអាហារដ្ឋានជិត ២ពាន់កន្លែង, ទីភ្នាក់ងារទេសចរណ៍ ៥៨៨កន្លែង កីឡាទេសចរណ៍ ៣២កន្លែង និងមានមគ្គុទ្ទេសក៍ទេសចរណ៍ជាង ៥ពាន់នាក់។
កាលពីឆ្នាំ ២០១៦កន្លងទៅនេះ កម្ពុជា ទទួលបានទេសចរអន្តរជាតិប្រមាណ ៥លាននាក់ នាំចំណូលជូនជាតិជាង ៣ពាន់លានដុល្លារអាមេរិក និងបង្កើតការងារផ្ទាល់ប្រមាណ ៦២ម៉ឺននាក់ និងដោយប្រយោលជាច្រើនម៉ឺននាក់ទៀត។
គួរបញ្ជាក់ដែរថា ជាចក្ខុវិស័យនៅឆ្នាំ ២០២០ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ ហើយអាស៊ានក៏រំពឹងទុកដែរថា នឹងទទួលបានប្រមាណ ១៤៣លាននាក់៕
មតិយោបល់