The Scarlet គម្រោងអគារខុនដូកម្ពស់ ៣២ជាន់ នឹងសាងសង់ឡើងទឹកដីក្រុងព្រះសីហនុ។ នេះដោយយោងតាមការឲ្យដឹងពីគេហទំព័រ THE SCARLET។
លោក Andrew J.Ahn នាយកប្រតិបត្តិក្រុមហ៊ុន The Scarlet Sihanoukville Co.Ltd. បានលើកឡើងថា «តាមការស្រាវជ្រាវទីផ្សាររបស់យើងបានបង្ហាញពី តម្រូវការនៃលំនៅដ្ឋានវិស្សមកាលសម្រាប់ប្រជាជនកម្ពុជា ជាមួយនឹងសេវាកម្ម និងភាពល្អប្រណិត។ យើងមានផ្តល់តម្លៃជាពិសេសសម្រាប់សមាជិក timeshare របស់យើង នៅក្នុងតម្លៃសមរម្យផងដែរ។»
The Scarlet សាងសង់ឡើងកម្ពស់ ៣២ជាន់ បន្ទប់ស្នាក់នៅចំនួន ២០៦យូនីតចាប់ពី ១ ដល់ ៣បន្ទប់គេង ដែលមានតម្លៃចាប់ពី ១០ម៉ឺនដុល្លារអាមេរិកឡើងទៅ។
គម្រោងនេះរួមមាន កន្លែងហាត់ប្រាណ ក្លឹប ភោជនីយដ្ឋាន និងពាណិជ្ជកម្មផ្សេងៗបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា The Scarlet មានទីតាំងឋិតនៅខណ្ឌមិត្តភាព ខេត្តព្រះសីហនុ៕
មតិយោបល់