ព័ត៌មានសេដ្ឋកិច្ច

ស្ពានឆ្លងប្រទេសរវាងកម្ពុជា-វៀតណាម តម្លៃ៣៨លានដុល្លារ គ្រោងបើកដំណើរការក្នុងឆ្នាំនេះ

ស្ពានជ្រៃធំ ដែលចំណាយប្រមាណ ៣៨លានដុល្លារអាមេរិក ជាស្ពានឆ្លងប្រទេស តភ្ជាប់កម្ពុជា វៀតណាម គ្រោងនឹងដាក់ឲ្យដំណើរការ នៅក្នុងឆ្នាំ ២០១៧នេះ។ នេះបើយោងតាមការឲ្យដឹងពី កិច្ចប្រជុំលើកទី ៩ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ធ្វើឡើងកាលពីពេលថ្មីៗនេះ។

ស្ពានជ្រៃធំ មានប្រវែងជាង ៤០០ម៉ែត្រ នឹងទទឹង ១៣.៥ម៉ែត្រ ដែលចាប់ផ្តើមការដ្ឋានសាងសង់តាំងពីខែមករា ឆ្នាំ​ ២០១៤។

ការសាងសង់ស្ពានជ្រៃធំ គឺជាគម្រោងយុទ្ធសាស្រ្តមួយ ដែលតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងទំនាក់ទំនងសង្គមកិច្ច និងវប្បធម៌របស់ប្រជាពលរដ្ឋទាំង២ប្រទេសផងដែរ។

ការតភ្ជាប់ស្ពាននេះ​ ផ្តោតលើចំនុចសំខាន់ ៣ផងដែរគឺ មិត្តភាព កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ ដែលបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ផងដែរ។

គួរជម្រាបដែរថា ស្ពានជ្រៃធំនេះ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល ជាប់នឹងខេត្តឡុងប៊ិញ ប្រទេសវៀតណាម៕

មតិយោបល់