ព័ត៌មានសេដ្ឋកិច្ច

គម្រោងមជ្ឈមណ្ឌល One Park នឹងមានបង្កប់សណ្ឋាគារដ៏ប្រណិតលំដាប់ផ្កាយ ៥

គម្រោងមជ្ឈមណ្ឌល One Park នឹងមានបង្កប់សណ្ឋាគារដ៏ប្រណិតលំដាប់ផ្កាយ ៥ នៅក្នុងនោះ។ នេះបើយោងតាមគេហទំព័រ GRED។

គម្រោង One Park ឋិតនៅភាគខាងជើងនៃទីក្រុងភ្នំពេញ ដែលបង្ហាញពីភាពល្អប្រណិតនៃការរស់នៅ ជាតំបន់ពាណិជ្ជកម្ម និងមានបង្កប់នូវសណ្ឋាគារដ៏ប្រណិតលំដាប់ផ្កាយ ៥ផងដែរ។

គម្រោងនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Graticity Real Estate Development Co.,Ltd និង សហការជាមួយក្រុមហ៊ុន DPA នៃប្រទេសសិង្ហបុរី ដែលជាក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីល្បាញផងដែរ។

ផ្នែកខាងក្នុងនៃគម្រោងរួមមាន អាងហែលទឹក កន្លែងហាត់ប្រាណ សួនសម្រាប់កុមារ និងមានសេវាកម្មផ្សេងៗ បន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា​ គម្រោងនេះសាងសង់លើផ្ទៃដីទំហំ ៧.៩ហិកតា និងគ្រោងបញ្ចប់នៅឆ្នាំ ២០១៨ខាងមុខនេះ៕

មតិយោបល់